​ដំណើរ​បោះតង់​ក​ម្សា​ន្ត ​នៅលើ​ភ្នំ​ត្រង៉ោលកំពុងពេញនិយម !

​ ​ក្រៅពី​ភាពល្បីល្បាញ​ពី​អតីតកាល​ថា​ ខេត្ត​ប៉ៃលិន ​ជា​ខេត្តត្បូង​ពេជ្រ​  ហើយក៏ជាខេត្ត​ដែល​ទទួលរង​នូវភាព​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ក្នុងស្រុក​យូរ​ជាងគេ​ផងនោះ នៅពេលនេះ​ហាក់បីដូច​ជាមាន​ភាព​ផ្លាស់ប្តូរ​យ៉ាង​លឿន​ ហើយ​បាន​រងចាំ​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ ​ដែល​ទៅដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តត្បូងពេជ្រមួយនេះ  ។​

ក្រៅពី​ភាព​ពេញនិយម​ ជាមួយការ​ទស្សនា​សួនផ្កា​ស្បៃរឿង ផ្កាឈូក​រ័​ត្នហើយ​នោះ ការ​លំហែរ​កាយ ដោយការបោះ​តង់ក៏​កំពង់​តែពេញ​និយម​ផងដែរ ការបោះ​តង់​នៅ​លើ​ជួរភ្នំ​ត្រ​ង៉ោ​ល​បានក្លាយ​ទៅជា​គោលដៅ ទេសចរណ៍​ថ្មី​មួយ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅដល់​ខេត្តនេះ ។

លោក ឡុង បញ្ញា​វុ​ទ្ធ អគ្គនាយក​ពី​រី​សត Memoria Palace​ បានឱ្យដឹងថា នៅពេលនេះ រដូវរំហើយ​ភ្ញៀវ​ទេសចរទាំងឡាយ​នឹងមាន​អារម្មណ៍​ជ្រះថ្លា​ជាមួយ​ដំណើរ​កម្សាន្ត​បោះតង់​ នៅលើ​ភ្នំ​ត្រ​ង៉ោ​ល ដែលនៅទីនោះ​មាន​ទស្សនីយភាព​ដ៏​ស្រសស្អាត ខៀវស្រងាត់ ស្រស់បំព្រង មាន​ចុះ​អ​ព្វ និង ពពក​មី​ដេ​រដាស ហើយ​មាន​អាកាសធាតុ​ត្រជាក់​ស្រួល មិន​ចាញ់​ភ្នំ​បូកគោ​ឡើយ ជាពិសេស​យើង​អាច​មើលឃើញ​សមុទ្រ និង ប្រទេស​ថៃ ថែមទៀតផង ​។ ហើយ​អ្វីដែល​រិត​តែ​ពិសេសទៅ​ទៀត​នោះ​ ពេលធ្វើ​ដំណើរ​មកដល់លើ​ភ្នំ​នេះ ​ភ្ញៀវទេសចរទាំងឡាយ ​ក៏បាន​ជួប ខ្លាឃ្មុំ និង សត្វព្រៃ​ជាច្រើន​ នៅតាម​ដងផ្លូវ​ផងដែរ ។

ក្រៅពីនេះ​ភ្ញៀវទេសចរ​បាន​គយគន់​ទឹកធ្លាក់​ ​មានបី​ជាន់ ដោយជាន់ទីមួយ​ហូរ​ធ្លាក់​ដូច​វាំងនន មាន​កម្ពស់​ប្រហែល​១០០​ម៉ែត្រ ជាន់ទី​ពីរ ហូរ​ដូច​ទឹកអូរ​មាន​កម្ពស់​ប្រហែល ១០​ម៉ែត្រ និង ​ជាន់ទី​បី សម្បូរ​ទៅដោយ​មេអំបៅ ។ ទឹកធ្លាក់​នេះ​មាន​សម្រស់​ដ៏ស្រស់ស្អាត ប្រៀប​ដូច​ជាពេជ្រ​មិនទាន់​ច្នៃ ដោយសារតែ​ការលាក់ខ្លួន​នៅក្នុង​ព្រៃ​យ៉ាងជ្រៅ ។

ដើម្បី​ទៅ​គយគន់​សម្រស់ធម្មជាតិនៅទីនោះ យើង​ត្រូវ​ចំណាយពេល​យ៉ាងតិច ៣ថ្ងៃ​ក្នុងការ​ធ្វើដំណើរ​ឡើងភ្នំ​ ចុះ​ភ្នំ ប្រហែល ៥​គីឡូម៉ែត្រ អមដោយ​ចំការពោត និង​ ដំឡូង និង​ ព្រៃ​ធ្នង់ លាយឡំ​ ជាមួយសំឡេង​សត្វ និង ​រៃ​យំ​​បំពេ​អារម្មណ៍ និង​ អបអរសាទរ លោក​-​លោកស្រី​ ដែលបានទៅដល់តំបន់ទស្សនីយភាពដ៏ស្រស់បំព្រងមួយនេះ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច