ស្ត្រីមានផ្ទៃពោះម្នាក់ រិះគន់គេដោយគ្មានកំហុស ចុងក្រោយទទួលភាពអាម៉ាស់ខ្លូនឯង (មានវីដេអូ)

មាន​មនុស្ស​ជាច្រើនបាន​រិះគន់​ទៅកាន់​ស្ត្រី​មាន​ផ្ទៃពោះ​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ខណៈដែល​ស្ត្រី​នោះបាន​និយាយ​ពេបជ្រាយ​ទៅកាន់​គូស្នេហ៍​មួយគូ ដែល​អង្គុយ​លើ​កៅអី​បម្រុង​សម្រាប់​ជនពិកាក្នុង​រថយន្តក្រុង ។ ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​បង្ហាញ​ឈ្មោះ​រូបនោះ​បាន​ថត​វីដេអូ ដៀល​ដល់​គូស្នេហ៍​ខាងលើ ទាំង​ដែល​ពួកគេ​គ្មាន​កំហុស​ថា «​ហេតុអ្វី​បានជា​មាន​មនុស្ស​ដូចនេះ​? តើ​ពួកគេ​ដឹង​ទេ​ថា កៅអី​នេះ​សម្រាប់​ទុក​ធ្វើ​អ្វី​? មិនដឹងថា​ពួកគេ​គិត​យ៉ាងណាទេ​? » ។

​មាន​មនុស្ស​ជាច្រើន​នៅក្នុង​ហេតុ​ការ​បាន សង្កេតឃើញថា គូស្នេហ៍​វ័យក្មេង​ខាងលើមិនបាន​តបត​ទៅកាន់​ស្ត្រី​រូបនោះ​ឡើយ ទាំង​ខណៈដែល​ស្ត្រី​រូបនោះនិយាយ​ខ្លាំងៗ ផ្ទុយទៅវិញ សម្រាប់​នារី​វ័យក្មេងស្ទើរតែ​ចង់​យំ​ទៅហើយ ដោយ សារតែ​សម្ដី​ពេប​ជ្រាយ​ទាំងនេះ ។

​សាក្សី​ម្នាក់ បានឱ្យដឹងថា តាមពិត​កៅអី​ដែលគូស្នេហ៍​មួយគូ​នោះអង្គុយ​ គឺជា​កៅអី​បម្រុងដែល​ទំនេរ ហើយ​ស្របពេល​ដែលមនុស្ស​ទាំងអស់ រួមទាំង​នារី​មាន​ផ្ទៃពោះនោះ​ផងដែរ គឺមាន​កៅអីអង្គុយ​គ្រប់គ្នា​ទៅហើយ ។ ​មនុស្ស​ជាច្រើន​បាន រិះគន់​ទៅកាន់​ស្ត្រី​ម្នាក់​នោះ​ថា «​មិនដឹងថា នាង​ថត​វីដេអូ​ពេបជ្រាយ​គេ​នេះមានបំណង​អ្វី​ឡើយ​» ៕ ម៉ា​នី (​ប្រភព​៖ Viral4real)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច