Wow! បង់​រំលស់​ការប្រាក់ ០% ទៀតហើយ សម្រាប់​អតិថិជន​ទូរស័ព្ទ សាម​សុង​ ស៊េរី S និង NOTE

​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង គាំទ្រ​ទូរស័ព្ទដៃ​សាម​សុង​ស៊េរី S និង NOTE រួមមាន Galaxy NOTE8, Note FE, S8+ និង S8 ជាមួយនឹង​ការប្រាក់ ០% រយៈពេល ៦ ខែ ។ ទូរស័ព្ទដៃ​សាម​សុង ស៊េរី S និង NOTE គឺជា​កំពូល​ទូរស័ព្ទដៃ ដែល​ប្រជុំ​ដោយ​លក្ខណៈពិសេស និង មុខងារ​ល្អៗ ព្រមទាំង​ភាព​ច្នៃប្រឌិត​នៃ​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ផ្តល់នូវ អត្ថប្រយោជន៍​ក្នុង​ការងារ មុខ​ជំនួញ និង ការកម្សាន្ត​ច្រើន​ឥត​ដែន​កំណត់​ ។

​ទូរស័ព្ទដៃ​សាម​សុង ជំនាន់​ចុងក្រោយ​នៃ​ត្រកូល S គឺ S8 | S8+ ដែល​បាន​ចេញលក់​កាលពី​ខែ ឧសភា​កន្លងទៅ ទទួលបាន​ការពេញនិយម​ខ្លាំង​បំផុត​ជាមួយនឹង​លក្ខណៈពិសេស​នៃ​ការ​រចនា​ស្រស់ស្អាត អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម បំពាក់​ដោយ​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ជាដើម ។

​ឯ​ទូរស័ព្ទដៃ NOTE8 ក៏​ជា​ទូរស័ព្ទដៃ​ប្រភេទ​អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម តែ​កោង​នៅ​គែម​សងខាង ។ កាមេរ៉ា​ភ្លោះ​របស់ NOTE8 មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្តូរ​ទិសដៅ​នៃ​ភាពច្បាស់ រឺ​ស្រអាប់ សូម្បីតែ​ក្រោយពេល​ថតរូប​រួច និង លក្ខណៈពិសេស​ជាច្រើន​ទៀត ។

​ចំណែក​ទូរស័ព្ទ Note FE គឺជា​ប្រភេទ​ទូរស័ព្ទ​ថ្មី​មួយ​ដែល​ផលិតឡើង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​និយម​គាំទ្រ​ទូរស័ព្ទដៃ​ស៊េរី Note ដោយមាន​លក្ខណៈពិសេស ដូចជា​បំពាក់​ដោយ​ប្រព័ន្ធ IP68 ធន់​នឹង​ទឹក និង ធូលី ទាំង​ទូរស័ព្ទ និង ប៊ិក S Pen ដែលជា​ប្រព័ន្ធ​ការពារ​លំដាប់​កំពូល និង ការកម្សាន្ត​គ្មាន​ដែន​កំណត់ ។​

​អតិថិជន​នឹងត្រូវ​បង់ប្រាក់​ត្រឹមតែ ៣០% មុន​ប៉ុណ្ណោះ ចំណែកឯ ៧០% ទៀត នឹងត្រូវ​បង់​រំលស់​ក្នុង​រយៈពេល ៦ ខែ ជាមួយ​ការប្រាក់ ០% ដែល​ក្រុមហ៊ុន​សាម​សុង បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស អ៊ី​អន ។

​ការផ្តល់ជូន​ពិសេស នឹង​ចាប់​ផ្តើមឡើង​ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២ ០១៧ នៅតាម​ហាង​ទំនើប​សាម​សុង និង ដេប៉ូ​ចែកចាយ​ចំនួន ៦២ កន្លែង ទូទាំង​ខេត្ត​ក្រុង ដែលមាន​ស្លាក​សម្គាល់ ឬ​មាន​បុគ្គលិក​នៃ​ធនាគារ​ឯកទេស​អ៊ី​អន នៅ​រង់ចាំ​បម្រើសេវា​កម្មបង់​រំលស់​ជូន​លោកអ្នក ។ ដូច្នេះ សូម​ប្រញាប់​ឡើង​! កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅឱ្យ​សោះ​! ៕


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច