ស្នេហាថ្មីរបស់នាង Iggy Azalea ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង

តារាចម្រៀង​រ៉េ​ប​ជនជាតិ​អូស្ត្រាលី​ វ័យ ២៧ ឆ្នាំ ដែល​កំពុងមាន​ប្រជាប្រិយភាព​ជុំវិញ​ពិភពលោក នាង Iggy Azalea បានបង្ហាញ​ដៃគូ​ស្នេហា​ថ្មី​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​ជាច្រើន​ត្រេកអរ​យ៉ាងខ្លាំង ។​ យោងតាម​រយៈ​សារព័ត៌មាន Dailymail បានឱ្យដឹងថា ដៃគូ​ស្នេហា​ថ្មី​របស់​នាង Iggy គឺជា​កីឡាករ​របស់​ក្លឹប​បាល់ទាត់ New York Giants គឺ​លោក Odell Beckham Jr មាន​វ័យ ២៤ ឆ្នាំ ដែល​កី​ឡាករ​បាលទាត់​រូបនេះ​កំពុង​ត្រូវគេ​សង្ស័យថា​មាន​ស្នេហា​នឹង​តួឯក​ស្រី​ក្នុង​រឿង «Spider-Man : Homecoming» នាង Zendaya ។ យ៉ាងណាក្តី ការសង្ស័យ​នេះ​ត្រូវបាន​គេ​រំលាយចោល ក្រោយពី​នាង Iggy បានប្រកាស​ចំណងស្នេហា​នាង​ជា​ផ្លូវការ ។

​គេ​បានដឹងថា ស្នេហា​អ្នក​ទាំងពីរ​ទើបនឹង​ចាប់ផ្តើម ហេតុនេះ​ពួកគេ​ពុំទាន់​សម្រប​ខ្លួន​គ្នា​នឹង​គ្នា​នៅឡើយ​ទេ តែ​គេ​ជឿថា មកពី​អ្នក​ទាំងពីរ​យល់ចិត្ត​គ្នា ទើប​ស្នេហា​នេះ​អាច​កើតឡើង ដោយ​គ្មាន​នរណា​ដឹង​មុន ។ បច្ចុប្បន្នលោក Odell កំពុងមាន​របួស​កជើង ហេតុនេះ​លោក​ពុំទាន់​ត្រូវបាន​ជ្រើសរើស​ចូល​ប្រកួត​បាលទាត់​ទេ ដែល​នេះ​វា​អាចជា​ពេល​មួយ​ជួយ​ឱ្យ​លោក និង Iggy កាន់តែ​យល់ចិត្ត​គ្នា​បាន​ច្រើន ។​

​គួរ​បញ្ជាក់ដែរថា មិត្ត​ប្រុស​ស្និទ្ធស្នាល​បង្អស់​សម្រាប់​នាង Iggy គឹ​កីឡាករ​បាល់បោះ Nick Young តែ​ពួកគេ​បាន​បែក​គ្នា​នៅ​ឆ្នាំ ២០១៦ ក្រោយពី​នាង​បាន​រកឃើញថា លោក Nick បាន​លួច​ក្បត់ចិត្ត​នាង ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច