នាង Kendall Jenner ប្រកាសស្នេហ៍ជាមួយកីឡាករបាល់បោះរូបសង្ហាជាសាធារណៈ

កាលពីពេល​ថ្មីៗ​នេះ តារា​ម៉ូ​ដែល​អាមេរិក​វ័យក្មេង Kendall Jenner បានប្រកាស​ស្នេហា​​ជា​ផ្លូវ​ជាមួយ​កីឡាករ​បាល់បោះ NBA លោក Blake Graffin ដែល​ការប្រកាស​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

​តារា​ស្រី​រូបនេះ​ត្រូវបាន​គេ​ដឹងថា បាន​ទាក់ទង​ស្នេហា​ជាមួយ​កីឡាករ​កម្ពស់​ខ្ពស់​លេង​ឱ្យ​ក្រុម​បាល់បោះ LA Clipper អាយុ ២៨ ឆ្នាំ រយៈពេលជាង ២ ខែ​មកហើយ ដែល​ពេលនេះពួកគេ​ក៏​កំពុង​ស្ថិតក្នុង​ចំណងស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយគ្នា​ដែរ ។

ប្រភព​ជិតស្និទ្ធ​នឹង​ពួកគេ​បាន​ប្រាប់​​សារព័ត៌មាន​ថា «​អ្នក​ទាំងពីរ​ជា​ដៃគូ​ស្នេហា​ដ៏​ស្អិតល្មួត ។ Kendall តែងតែ​ទៅ​មើល​ការប្រកួត​របស់លោក Blake ជា​ញឹកញាប់ ហើយ​ទំនាក់ទំនង​ពួកគេ​កាន់តែ​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ គេ​មិនបាន​បញ្ជាក់ថា ស្នេហា​របស់​អ្នក​ទាំងពីរ​ផ្តើមឡើង​ដោយ​របៀប​ណា​ទេ តែ​គេ​គ្រាន់តែ​ដឹងថា Kendall ចូលចិត្ត​ទីក្រុង Los Angeles ហេតុនេះ នាង​ឧស្សាហ៍​ទៅ​ទីនោះ ទើប​ប្រហែលជា​ពួកគេ​អាច​ផ្តើម​ស្នេហា​ដោយ​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍ ។​

​គួរ​បញ្ជាក់ដែរថា វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​តារា​ស្រី​វ័យ ២១ ឆ្នាំ​រូបនេះ ប្រកាស​ស្នេហា​នាង​ជា​សាធារណៈ ដែល​កន្លងមក​រហូត​បច្ចុប្បន្ន នាង​ធ្លាប់មាន​មិត្ត​ប្រុស​ជាច្រើន​នាក់​រួចមកហើយ ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច