បានឋានៈជាស្វាមីភរិយាហើយ តារាកំប្លែង នាង ខ្ញុង នៅប្រាថ្នារឿងមួយទៀតជាមួយ នាយ កៃដ

​ស្រប​ពេលដែល​តារា​សម្តែង​នាង ខ្ញុង មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅ សហរដ្ឋអាមេរិក នៅ​ចុងឆ្នាំ ២០១៧ នេះ ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា នាង​មានបំណង អូស​ដៃគូ​ស្នេហ៍​ថ្មី​របស់ខ្លួន ​ដែល​ទើប​បង្ហាញមុខ​កាលពីពេល​ថ្មីៗ​នេះ ​ទៅជា​មួយ​ផងដែរ ។​

ស្រប​ពេលដែល​ទំនាក់ទំនង​នាង ខ្ញុង និង នាយ កៃ​ដ បាន​បើកចំហ បន្ទាប់ពីអ្នកទាងពីរបានសែនព្រេនជាមួយគ្នាជាប្តីប្រពន្ធមកនោះ ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា នាង ខ្ញុង មានបំណង​ចង់ឱ្យ នាយ កៃ​ដ ចេញទៅ​សម្តែង​នៅ សហរដ្ឋអាមេរិក រួមជាមួយ​ខ្លួន​ផងដែរ ដើម្បី​បានជា​គ្នា ណាមួយ​អ្នក​ទាំងពីរ​ទើបតែ​បង្ហាញ​ពី​ការស្រឡាញ់គ្នា​ជា​សាធារណៈ​ផង ។

​ទោះជាយ៉ាងណា គេនៅ​ពុំទាន់​ដឹង​ច្បាស់​ថា នាងខ្ញុង និង នាយ កៃ​ដ អាច​ចេញទៅ​សម្តែង​រួមគ្នា​ ឬ ​យ៉ាងណានោះទេ ? ដោយសារតែ​កន្លងមក គេ​រៀបចំ​ឯកសារ​សម្រាប់តែ នាងខ្ញុង ម្នាក់​ប៉ុណ្ណោះ ហើយក៏​មិនទាន់​ដឹងថា​ ការ​ចេញទៅ​សម្តែង​នៅសហរដ្ឋអាមេរិក លើក​នេះ ស្ថានទូត​ព្រម​ផ្តល់​ទិដ្ឋាការ​សម្រាប់​នាង​ ឬ ​យ៉ាងណានោះទេ ។

​បើតាម​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​ជាមួយនាង ខ្ញុង បាន​បង្ហើប​ប្រាប់ថា សម្រាប់ នាងខ្ញុង សង្ឃឹមថា ​នាយ កៃ​ដ អាច​នឹង​បាន​ចេញទៅ​សម្តែង​រួមគ្នា​ជាមួយ​នាង នាពេល​ឆាប់ៗ​ខាងមុខនេះ ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច