រូបថតច្រើនសន្លឹកបង្ហាញសម្រស់ភូមិគ្រឹះថ្មីដែល Justin Bieber ទើបចូលរស់នៅ

តារាចម្រៀង​ដ៏​ល្បី និង សម្បូរ​រឿងអាស្រូវ​មិនចេះចប់​មិនចេះហើយ វ័យ ២៣ ឆ្នាំ លោក Justin Bieber បាន​ទិញ​ភូមិគ្រឹះ​ដ៏​ធំ​មួយកន្លែង​នៅ​តំបន់ Beverly Hill ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​នេះ ។​​គេ​បានដឹងថា ភូមិគ្រឹះ​ដ៏​ធំ​នេះ​មាន​បន្ទប់​គេង​ចំនួន ៦ បន្ទប់ទឹក ៥ និង មាន​ទីតាំង​សម្រាប់​ចត​រថយន្ត ៥ គ្រឿង​ដ៏​ទំនើប​របស់លោក Justin ទៀត ។

មិន​ត្រឹម​ប៉ុណ្ណោះ នៅក្នុង​ភូមិគ្រឹះ​ថ្មី​នេះ​មាន​បន្ទប់​ភាពយន្ត កន្លែង​ហាត់ប្រាណ ជាពិសេស​មាន​អាង​ហែល​ទឹក​ដ៏​ធំ​មួយទៀត ។ គេ​បានដឹង​ដែរ លោក Justin ពុំទាន់​បាន​ទិញ​ភូមិគ្រឹះ​នេះ​ដាច់​ទេ ដោយ​គ្រាន់​តែជួល​សម្រាប់​រស់នៅ​ប៉ុណ្ណោះ តែ​ទម្រាំ​ជួល​ទីនេះ​បាន លោក​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ចរចា ព្រោះ​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​នៅ​តំបន់​នោះបាន​រួម​ដៃ​គ្នា ពុំ​ព្រម​ជួល​កន្លែង​ណាមួយ​សម្រាប់ Justin ឡើយ ។ ចង់ដឹងថា ភូមិគ្រឹះ​ថ្មី​របស់ Justin ស្រស់ស្អាត​យ៉ាងណា សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច