ផ្អើលពេញស្រុកថៃ ក្រោយឃើញអព្ភូតហេតុមួយកើតឡើង ខណៈពិធីថ្វាយព្រះភ្លើងអតីតស្តេចថៃបានចាប់ផ្តើម (មានវីដេអូ)

កាលពី​រាត្រី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ ប្រទេស​ថៃ​បានរៀបចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​ចំពោះ​ព្រះ​សព​អតីតព្រះមហាក្សត្រ ភូមិបុល​អាឌុលយ៉ាដេត ដែល​ទ្រង់​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃ ១៨ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ ក្នុង​បរិយាកាស​ដ៏​សែន​សោកសៅ​ជា​អតិបរមា​សម្រាប់​ព្រះរាជវង្សានុវង្ស និង ប្រជាពលរដ្ឋ​ថៃ​ទូទាំងប្រទេស ។

​ក្នុងពេលដែល​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បានចាប់ផ្តើម និង ព្រះ​អគ្គិ​កំពុង​បាន​ទៅ​ឱបក្រសោប​លេច​យក​ព្រះកាយ​អតីតព្រះមហាក្សត្រ​ថៃ​បន្តិច​ម្តងៗ​នោះ សំឡេង​ស្រែក​ទ្រហោយំ​នៃ​ប្រជារាស្ត្រ​ថៃ​ចាប់​បន្លឺ​យ៉ាង​កងរំពង​ពេញ​ទីលាន​ព្រះមេរុ ខណៈនោះ​ដែរ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​គេ​បានឃើញ​ទម្រង់​ជា​ព្រះ​កេស​មួយ និង រូប​បេះដូង បាន​ផុស​អណ្តែត​ចេញ​តាមរយៈ​ដុំ​ផ្សែង​ដែល​ហុយ​ទ្រលោម​ពី​ព្រះមេរុ ។​

​បើ​យើង​គន់មើល​ឱ្យ​ដិតដល់ និង ដោយ​យកចិត្ត​ដាក់​បន្តិច ដុំ​ផ្សែង​ដែល​កំពុង​ហុយ​ខ្មួល​ខ្មាញ់​ចេញពី​ទី​ព្រះមេរុ​នោះ ពិតណាស់​គឺមាន​ទម្រង់​ជា​ព្រះ​កេស​មួយ​គួរឱ្យ​ចាប់អារម្មណ៍​បាន​លេចឡើង​មែន ប៉ុន្តែ​យ៉ាងណា​យើង​មិន​ហ៊ាន​សន្មត​ថា ​ជា​ព្រះ​កេស​អតីតព្រះមហាក្សត្រ​ថៃ​ឡើយ ។ ទោះបីយ៉ាងណា​ហេតុការណ៍​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុងប្រទេស​ថៃ និង តាមរយៈ​បណ្តាញ​សង្គម ហើយ​រូបភាព​ជាច្រើន​នៃ​ដុំ​ផ្សែង​ដែល​គេ​បាន​មើលឃើញ​នោះ​ត្រូវបាន​គេ​ចែករំលែក​បន្ត​គ្នា​យ៉ាង​គគ្រឹកគគ្រេង និង និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នោះ​ជា​ព្រះ​កេសរ​បស់​អតីតព្រះមហាក្សត្រ​ថៃ តែ​យ៉ាងណា​ចំពោះ​ប្រិយមិត្ត​គិតថា ដូច ឬ មិន​ដូច នៅត្រង់ណា​នោះ សូម​សន្មត​តាម​ការមើលឃើញ​តាមរយៈ​វីដេអូ​ដែលមាន​បង្ហាញ​នេះ​ទៅ​ចុះ ៕ សាកល​






ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច