ក្រសួងពានិជ្ជកម្ម សម្ពោធ «ពិព័រណ៍ពានិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ»

កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ ក្រសួងពានិជ្ជកម្មកម្ពុជា បានសម្ពោធ «ពិព័រណ៍ពានិជ្ជកម្មផលិត ផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» ដែលបានប្រព្រឹត្តទៅនៅបរិវេណមជ្ឈមណ្ឌល វិមានសុភមង្គល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍នេះចាប់បើកពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ ដែលមានស្តង់បង្ហាញផលិតផល សរុបចំនួន ២០០ ស្តង់ ព្រមទាំងមានការប្រគំតន្រ្តីសម្រាប់ទស្សនាកម្សាន្តផងដែរ ។ ការរៀបចំព្រឹត្តិកា រណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុកឱ្យបានទូលំទូលាយ សំដៅកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ។

ឯកឧត្តម ប៉ាង សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពានិជ្ជកម្ម បានមានប្រសាសន៍ថា ស្ថិតក្នុងដំណាក់កាលដែល មានការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក និង មានបំណងជួយរោង ចក្រ សហគ្រាស សិប្បកម្ម និង ផលិតផលទាំងឡាយនៅកម្ពុជា ក្រសួងពានិជ្ជកម្មបានផ្តើមគំនិតរៀប ចំ «យុទ្ធនាការទិញផលិតផលខ្មែរ» ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុកឱ្យបានទូលំទូលាយសំដៅកាត់បន្ថយការនាំចូលទំនិញពីបរទេស ។

ដើម្បីសម្រចបានគោល បំណងនេះយើងបានកំណត់គោលដៅជាយុទ្ធសាស្រ្តថា ផលិតផលខ្មែរ ត្រូវមានគុណភាព មានសុវត្ថិ ភាព មានសោភ័ណភាព និង មានតម្លៃសមរម្យ ។ ឯកឧត្តមបានបន្តទៀតថា យុទ្ធនាការទិញផលិត ផលខ្មែរ គឺជាសំឡេងជួងពញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយឱ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការហូរចូលទំនិញពីបរទេស ជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស រួមចំណែក ជួយពង្រឹងសមត្ថភាពផលិត និង បង្កើនការងារក្នុងស្រុក ។ យុទ្ធនាការនេះ ក៏នឹងផ្តល់ការយល់ដឹងខ្ពស់ដល់អ្នកផលិតក្នុងស្រុក ធ្វើយ៉ាងណាផលិតនូវទំនិញដែល មានគុណភាព មានអនាម័យធានាសុវត្ថិភាពប្រើប្រាស់ មានសោភ័ណភាពទាក់ទាញ និង មានតម្លៃ សមរម្យ អាចប្រកួតប្រជែងជាមួយទំនិញនាំចូល ។

ការសម្រេចបានជោគជ័យក្នុងការធ្វើយុទ្ធនាការទិញផលិតផលខ្មែរ នឹងជួយកម្ពុជាឱ្យ បង្កបរិយាកាស អាជីវកម្ម ពានិជ្ជកម្មក្នុងស្រុកកាន់តែប្រសើ ។ បង្កើនលទ្ធភាពផលិតកម្មក្នុងស្រុក និង បង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុកបានជាអតិបរមា ។ ផលិតនូវទំនិញថ្មីៗបម្រើនូវសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និង ជំរុញការនាំចេញ ។ ធ្វើទំនើបកម្មមុខទំនិញថ្មីៗ ដែលមានលទ្ធភាពប្រកួត ប្រជែងទាំងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និង ទីផ្សារពិភពលោក ។ បង្កើតបាននូវការងារថ្មីៗ បន្ថែមទៀត ជួយបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និង រួមចំណែកកាត់បន្ថយ ភាពក្រីក្រ ។

ឯកឧត្តម ប៉ាង សូរស័ក្កិ បានប្ថែមទៀតថា កន្លងទៅក្រសួងពានិជ្ជកម្មបានរៀបចំដោយជោគជ័យនូវ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី ១ ឆ្នាំ ២០១៦ នៅខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តព្រះ សីហនុ និង រាជធានីភ្នំពេញ ។ ឆ្នាំ ២០១៧ ក្រសួងពានិជ្ជកម្មបាននិងកំពុងរៀបចំ យុទ្ធនាការទិញ ផលិតផលខ្មែរ រដូវកាលទី ២ តាមកាលបរិច្ឆេទដូចខាងក្រោម៖

១-ខេត្តបាត់ដំបង ពិព័រណ៍ពានិជ្ជកម្ម កាលពីថ្ងៃទី ២៥-២៨ ខែឧសភា ឆ្នាំ ២០១៧

២-ខេត្តស្វាយរៀង ពិព័រណ៍ពានិជ្ជកម្ម កាលពីថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ ២០១៧

៣-រាជធានីភ្នំពេញ ពិព័រណ៍ពានិជ្ជកម្ម ដែលកំពុងរៀបចំចាប់ពីថ្ងៃទី ២៦-២៩ ខែតុលា ឆ្នាំ ២០១៧

៤-ខេត្តកែប ពិព័រណ៍ពានិជ្ជកម្ម ដែលនឹងរៀបចំចាប់ពីថ្ងៃទី ២១-២៤ ខែធ្នូ ឆ្នាំ ២០១៧ ។

ពិព័រណ៍ពានិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរនៅរាជធានីភ្នំពេញនាពេល នេះ ទទួលបានការគាំទ្រ និង ការចូលរួមយ៉ាងសកម្មពីផលិតករ អាជីវករ សមាគម អង្គការនានា ដោយមានក្រុមហ៊ុនសរុបចំនួន ១៩៤ ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំចូលរួមដាក់តាំងបង្ហាញនូវផលិត ផលរបស់ខ្លូនក្នុងស្តង់សរុបចំនួន ២០០ ស្តង់ ។

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និង ជារដ្ឋមន្រ្តីស្តីទី ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបាន ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ «ពិព័រណ៍ពានិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញ ផលិតផលខ្មែរ» នេះបានមានប្រសាសន៍ថា ការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ានតាំង ពីខែមករា ឆ្នាំ ២០១៥ ជាឱកាសដែលមានវិសាលភាពពង្រីកទីផ្សារនាំចេញសម្រាប់ផលិតផលយើង តាមរយៈការតភ្ជាប់ពានិជ្ជកម្មរវាងកម្ពុជា និង អាស៊ាន ។ ក៏ប៉ុន្តែជាមួយគ្នានេះ រោងចក្រ សហគ្រាស សិប្បកម្ម និង ផលិតកម្មទាំងឡាយនៅកម្ពុជា នឹងជួបប្រទះនូវការប្រកួតប្រជែងថ្មីមួយដែលមាន លក្ខណៈកាន់តែខ្លាំង និង កាន់តែលំបាកជាងមុនពីសំណាក់ប្រទេសនានាក្នុងតំបន់អាស៊ាន ។

ចំពោះមុខសភាពការណ៍នេះ និង គោលបំណងជួយរោងចក្រ សហគ្រាស សិប្បកម្ម និង ផលិតកម្ម ទាំងឡាយនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពានិជ្ជកម្មជាសេនាធិការលើ ការអភិវឌ្ឍវិស័យពានិជ្ជកម្ម បានផ្តើមគំនិតរៀបចំ «យុទ្ធនាការទិញផលិតផលខ្មែរ» ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ដើម្បីបំផុសឱ្យពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់ផលិតផលខ្មែរ ជំនួសឱ្យការប្រើប្រាស់ ផលិតផលនាំចូលពីបរទេស ជាពិសេសពីប្រទេសអាស៊ាន ដែលបានផលិតទំនិញប្រហាក់ប្រហែល និងទំនិញដែលយើងផលិត និង និយមប្រើ ។

ឯកឧត្តមបន្តទៀតថា «ពិព័រណ៍ពានិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» ដែលកំពុងរៀបចំថ្ងៃនេះ គឺជាគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវ និង ជាស្នាដៃថ្មីមួយរបស់ក្រសួងពានិជ្ជកម្មក្នុង បេសកកម្មការងាររបស់ខ្លូន ។ ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា «យុទ្ធនាការទិញផលិតផលខ្មែរ» នឹងក្លាយជាម ធ្យោបាយថ្មីមួយ ជួយដាស់តឿនស្មារតីខ្មែរយើងឱ្យនិយមប្រើផលិតផលខ្មែរជាអតិបរមា ៕ យ៉ានុ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច