ទស្សនាកម្រងរូបភាពរាជធានីភ្នំពេញនាពេលរាត្រី មុនពេលនៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់

នៅពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ខិតជិតចូលមកដល់ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំតុបតែងលំអ ដោយដាក់ភ្លើងបំភ្លឺនៅតាមដងវិថី សួនច្បារនានា នៅក្នុងដែនដីរបស់រាជធានីភ្នំពេញ ដើម្បីរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានមកដើរកម្សាន្ត នៅក្នុងព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ ។

ជាមួយនឹងការតុបតែងលំអ អាជ្ញាធររាជធានីភ្នំពេញ ក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារសុវត្ថិភាព  រៀបចំសណ្តាប់ធ្នាប់សន្តិសុខជូនភ្ញៀវជាតិ និង អន្តរជាតិផងដែរ ។ ក្នុងនោះ បង្គន់អនាម័យ និង ធុងសំរាមរាប់រយត្រូវបានដាក់នៅតាមទីសាធារណៈមួយចំនួន ដើម្បីចូលរួមលើកកម្ពស់អនាម័យ និង បរិស្ថាន នៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីឱ្យស័ក្តិសម ជាទីក្រុងបេះដូងរបស់ប្រទេស ៕ ឧត្តម

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច