ភ្ញាក់ផ្អើលមិននឹកស្មានថា ម៉ូតូមួយគ្រឿងអាចផ្ទុកមនុស្សតរហូតដល់ ១១ នាក់ (មានវីដេអូ)

ថ្មីៗ​នេះ មាន​វីដេអូ​ឃ្លី​ប មួយ​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​មួយគ្រឿង ឌុប​ក្មេងៗ​មួយក្រុម ដែល​សរុប​ទាំងអស់​មាន​គ្នា​រហូតដល់ ១១​នាក់ ។​

​វីដេអូ​ឃ្លី​ប ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​មួយ​នេះ ត្រូវបាន​គេ​ដឹងថា​មាន​ប្រភព នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​បាន​ថត​ដោយ​ក្រុម​អ្នកទេសចរ​បានឃើញ​ហេតុការណ៍​នេះ ។

​ជាមួយគ្នានេះ មាន​មនុស្ស​ជាច្រើន​បានបង្ហាញ​មតិ​ដូចគ្នា​ថា សម្រាប់​ការធ្វើដំណើរ​ដូចនេះ ប្រៀបបាន​ដូចជា​ការរំលោភច្បាប់​ចរាចរ និង​ប្រមាថ​ជីវិត​របស់ខ្លួន​ទៀតផង ។

ចង់ដឹងថា តើ​មនុ​ស្សទាំង ១១​នាក់​នេះ ជិះ​ម៉ូតូ​ដោយ​របៀប​ណា សូម​ទ្សនាការ​បង្ហាញជូន​ខាង​ក្រោម​នេះ ទាំងអស់គ្នា ៖ ម៉ា​នី (​ប្រភព​៖ Mirror)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច