ថ្វីបើ Harry Kane ខ្លាំង តែគ្មាននៅក្នុងចិត្ត Real Madrid បន្តិចណាឡើយ

ថ្មីៗ​នេះ​សារព័ត៌មាន Goal បាន​ចុះផ្សាយ​ថា ចូល​មកដល់​ឆ្នាំនេះ តម្លៃ​ខ្លួន​របស់ កីឡាករ​ជម្រើសជាតិ និង អាជីព​នៅ​ក្លឹប លោក Harry Kane មានតម្លៃ​ខ្លួន រហូតដល់ ៣០ លាន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​ឆ្នាំនេះ ទៀតសោត ក្រុម យក្ស Real Madrid បាន​ចាប់អារម្មណ៍​ទៅលើ​កីឡាករ​រូបនេះ ខ្លាំងជាងគេ ។
​មកដល់​ឆ្នាំ ២០១៧ នេះ​ទៀតសោត កីឡាករ​វ័យ ២៤ ឆ្នាំ​ខ្លាំង​រកបាន ៤៥ គ្រាប់​ក្នុង ៤០ ប្រកួត ។​

​ទាក់ទង​ជាមួយគ្នានេះ បើតាម​សម្ដី​ផ្ទាល់​របស់លោក Florentino Perez ប្រធាន ក្លឹប Real Madrid បានឱ្យដឹងថា តាមពិត​លោក​គ្មាន​ចំណាប់អារម្មណ៍​ទៅលើ Harry Kane បន្តិច​ណា​ឡើយ ថ្វីបើ​គេ​ជា​កីឡាករ​ដ៏​ល្អ និង ក្មេង​យ៉ាងណាក្ដី ក៏​លោក​នៅតែ​ជឿជាក់​ទៅ​សមាជិក​ក្រុម​ចាស់ៗ​របស់លោក​ជាង ៕ ម៉ា​នី (​ប្រភព​៖ Goal)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច