ក្រុមកូនអ្នកមានក្នុងប្រទេសក្រិច បង្អួតទ្រព្យសម្បត្តិគ្នាមិនខ្វល់ពាក្យរិះគន់

បច្ចុប្បន្ននេះគេ​សង្កេតឃើញ​កូន​អ្នកមាន​ទ្រព្យ​ជាច្រើន ​ជាពិសេស​ចិន និង អាមេរិក ដែល​តែងតែ​ចូលចិត្ត​បង្អួត​ទ្រព្យសម្បត្តិ ភាពមានបាន​ពីគ្នា​ទៅវិញទៅមក តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ។ ​ជាមួយគ្នានេះដែរ ក្នុងខណៈ​នេះមាន​បុរស​ម្នាក់​ឈ្មោះ AcidCow ក៏បាន​ចងក្រង​នូវ​រូបថត​មួយចំនួន ដែល​បង្ហាញ​ពី​ភាព​ហ៊ឺហារបស់​ក្រុម​កូនអ្នកមានៗ នៅក្នុង​ប្រទេស​ក្រិច ដែលជា​ប្រទេសមួយ​ស្ថិតក្នុង​ទ្វីបអឺរ៉ុប​ភាគ​អាគ្នេយ៍ ។

​សម្រាប់​ការ​បង្អួត​ភាព​ស៊ី​វិ​ល័យក្នុង​ភាព​យុវវ័យ​នេះដែរ ត្រូវ​បានទទួល​ការរិះគន់​ពី​សំណាក់​មនុស្ស​មួយចំនួន ដោយ​យល់ថា នេះ​មិនមែនជា​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ឡើយ ពោលគឺ​គ្រាន់តែ​ជា​របស់​ឪពុកម្ដាយ​គេ​ប៉ុណ្ណោះ ប៉ុន្តែ​ទន្ទឹមនឹងនេះ ក៏មាន​មតិ​ខ្លះ​បាន​ពោលថា ថ្វីបើ​បច្ចុប្បន្នមិនមែនជា​របស់​ពួកគេ​យ៉ាងណាក្ដី តែ​អនាគតនឹង​ជា​របស់​ពួកគេ ។

​ចង់ដឹងថា តើ​ក្រុម​កូនអ្នកមានៗ​នៅក្នុង​ប្រទេស​ក្រិច មាន​ភាព​ហ៊ឺហា ប្លែក​ខុសពី​កូនអ្នកមាន​ក្នុងប្រទេស​ចិន និង អាមេរិក​ យ៉ាងណា​នោះ សូម​ទស្សនាការ​បង្ហាញជូន​ខា​ង​ក្រោម​នេះ​ទាំងអស់គ្នា ៕ ម៉ា​នី (​ប្រភព​៖ Stomp)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច