ស្រឡាញ់គ្នា ១៣ ឆ្នាំ ស្រាប់តែមិត្តស្រីស្លាប់ចោលប៉ុន្មានថ្ងៃមុនរៀបការ

គូស្នេហ៍​ជនជាតិ​តៃវ៉ាន់​មួយគូ បន្ទាប់ពី​តស៊ូ​ស្រឡាញ់គ្នា​អស់​រយៈពេល ១៣ ​ឆ្នាំ ពួកគេ​ក៏បាន​ស​ម្រេ​ចិត្ត​រៀបការ​ដោយ​កំណត់​យក​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះជា​ថ្ងៃ​រៀបការ ប៉ុន្តែ​ជា​អកុសលនៅក្នុង​ថ្ងៃ​ខួបកំណើត​វ័យ ៣២ ​ឆ្នាំ​របស់​មិត្តស្រី កាលពី​ថ្ងៃទី ២៦ ខែកញ្ញា ស្រាប់តែ​នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ស្លាប់​យ៉ាង​អាណោចអាធ័មទៅវិញ ។

​ប្រភពព័ត៌មានបានឱ្យដឹងថា នារី​រងគ្រោះ​មានឈ្មោះ Lu Chun-Hsien ចំ​ណែ​បុរស​ជា​គូស្នេហ៍​មានឈ្មោះ Lu Chun-Hsien ពួកគេ​បាន​ស្រឡាញ់គ្នា​រយៈពេល ១៣​ ឆ្នាំ​មកហើយ ដោយ​សង្ឃឹមថា ក្រោយពេល​រៀបការនឹង​រស់នៅ​ជាមួយគ្នា​ពោ​ពេញ​ទៅដោយ​សុភមង្គល​បំផុត ។ សម្រាប់​រឿងរ៉ាវ​ស្នេហា​ដ៏កំសត់​របស់​គូស្នេហ៍​មួយ​គេ​នេះ ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​ចិន បន្ទាប់ពី​នារី​រងគ្រោះ​ស្លាប់​ដោយសារ​រថយន្តក្រុង​បុក ខណៈដែល​នាង​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ ។

​ជាមួយគ្នានេះ នៅ​ថ្ងៃ​បុណ្យសព​របស់​នាង Lu Chun-Hsien ស្រាប់តែ​លេចមុខ​អ្នកបើក​រថយន្តក្រុង​បង្ក មក​ចូលរួម​រំលែក​ទុក្ខ គ្រួសារ​នៃ​សព ដោយបាន​សំពះ​សូម​​ទោសដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ចំពោះ​ទោសកំហុស​របស់ខ្លួន ៕ ម៉ា​នី (​ប្រភព​៖ worldofbuzz)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច