តាមពិតមុនពេលចាកចេញពីក្លឹប Neymar ក៏បានបង្ហើបពាក្យគួរឱ្យសង្ស័យមួយចំនួនដែរ

ថ្មីៗ​នេះជើង​ខ្លាំង​របស់ Barcelona លោក Xavi Hernandez បាន​បង្ហើប​រឿង​រាវ​នៃ​ការចាកចេញ​របស់ Neymar ថា មុនពេល​ចាកចេញពោលគឺ​នៅក្នុង​ថ្ងៃ​រៀបការរបស់ Lionel Messi ចុងខែមិថុនា នៅអា​ហ្ស​ង់​ទីន Neymar បាន​និយាយថា ​ចង់​ចេក​ចេញពី​ក្លឹប មូលហេតុ ព្រោះ​មិន​សប្បាយចិត្ត​ជាមួយ Barcelona និង ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី ។

​កីឡាករ​វ័យ ៣៧ លោក Xavi Hernandez បានបញ្ជាក់​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​សារព័ត៌មាន BBC ថា នៅក្នុង​ថ្ងៃ​រៀបការ​របស់ Messi គឺ Neymar និយាយ​ដូចនេះ តែ​មិន​នឹកស្មានថា គ្រប់យ៉ាង​ក្លាយជា​ការពិត ប៉ុន្តែលោកជឿជាក់ថា​កីឡាករឆ្នើមៗដូចជា Neymar និង Kylian Mbappe ក្រុម PSG អាចនឹងមានឱកាសខ្ពស់ក្នុងការឈ្នះ Champions League ជាមិនខាន ៕ ម៉ា​នី (​ប្រភព​៖ espnfc)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច