អបអរសាទរ តារាកូរ៉េ Rain បានក្លាយជាឪពុកគេហើយ !

កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​កូរ៉េ​ដ៏​ល្បី លោក Rain និង ភរិយា Kim Tae Hee បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​មួយ​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ពួកគេ​ជាច្រើន​សាទរ និង រំភើបចិត្ត​ជំនួស​ពួកគេ​យ៉ាងខ្លាំង ។​

​យោងតាម​សារព័ត៌មាន​កូរ៉េ គេ​បានដឹងថា កូន​ដំបូង​របស់​គូ​ស្វាមីភរិយា​តារា​ល្បី​ទាំងពីរ​ដួង​បានចាប់កំណើត​ហើយ ដែល​កូន​នោះ​គឺជា​កូនស្រី ។ លោក Rain បានធ្វើ​ការអបអរ​កា​រ​សម្រាលកូន​ដោយ​ជោគជ័យ​នេះ និង បានប្រកាស​រឿងនេះ​ជា​ផ្លូវការ​តាមរយៈ​បណ្តាញ​សង្គម Instagram ដោយ​គាត់​បាន​បង្ហោះ​រូបថត​មួយ និង សារ​ខ្លី​មាន​អត្ថន័យ​ថា «​អរគុណ​ណាស់ ! កូន​ខ្ញុំ​ជា​ព្រះ​នាង​តូច​ដ៏​ស្រស់ស្អាត ហើយ​ខ្ញុំ និង ប្រពន្ធ​ខ្ញុំ នឹង​ចិញ្ចឹម​បីបាច់​គេ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​សម្រាប់​សង្គមជាតិ​ទាំងមូល​» ។ អ្នកនាំពាក្យ​លោក Rain ក៏បាន​ចេញមុខ​បញ្ជាក់បន្ថែម​លើ​រឿងនេះ​ដែរ​ថា នាង Kim ពិតជា​ទើប​សម្រាល​កូនស្រី​មែន ហើយ​បច្ចុប្បន្ន​ទាំង​អ្នក​ម្តាយ និង កូន​សុទ្ធ​តែមាន​សុខភាព​ល្អ ។​

​គួរ​បញ្ជាក់ដែរថា តារា​ល្បី​ទាំងពីរ​ដួង​បាន​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​នា​ដើមឆ្នាំ ២០១៧ នេះ នៅក្នុង​ពិធីមង្គលការ​សាមញ្ញ​មួយ ហើយ​អ្នកគាំទ្រ​ជាច្រើន​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​មង្គលការ​នេះ ៕ រិទ្ធី (​ប្រភព ៖ Koreaboo

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច