ចំណាយប្រាក់ ៥០០០ រៀល រំលោភក្មេងស្រីវ័យ ១៣ ឆ្នាំ

ពិតជារឿងដ៏ថោកទាបដែលបុរសម្នាក់អាយុ ៥១ ឆ្នាំបានប្រើល្បិចបញ្ឆោតក្មេងស្រីអាយុ ១៣ ឆ្នាំដោយឱ្យលុយម្តង ៥០០០ រៀលហើយរំលោភទីបំផុតត្រូវបែកធ្លាយសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមបណ្តឹង    ម្តាយជនរងគ្រោះ ។
កាលពីថ្ងៃទី ២៤ តុលា ២០១៧ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់រស់នៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្ដាល ដោយសារតែបានរំលោភលើក្មេងស្រីដែលជាអនិតិជន ។

ជនរងគ្រោះឈ្មោះច.ស.វ ភេទ ស្រី អាយុ ១៣ឆ្នាំជនជាតិខ្មែរ មុខរបរ-សិស្សមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ចំពោះជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះគួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ-កសិករមានទីលំនៅក្នុងភូមិជាមួយជនរងគ្រោះ ។


ហេតុការណ៍ដែលនាំដល់ការប្តឹងនោះដោយសារនៅថ្ងៃទី២៥ តុលា ២០១៧ ម្ដាយជនរងគ្រោះបានដឹងរឿងរបស់កូនរួចក៍ហៅកូនស្រីមកសួរទើបកូនស្រីឆ្លើយថា៖ខ្លួននាងត្រូវបានឈ្មោះ គួន ងីម ល្បួងហៅទៅរួមភេទនៅក្រោយភូមិចំនួន ២ ដង ដែលម្ដងៗគាត់អោយលុយចំនួន ៥០០០ រៀលក្រោយមកទៀតជនសង្ស័យក៏បានល្បួងហៅទៅរួមភេទចំនួន ២ ដងនៅនឹងផ្ទះជនសង្ស័យតែម្តងដោយក្នុងនោះលើកទី១ គាត់អោយលុយចំនួន៥០០០រៀល និង លើកទី ២ ថ្ងៃទី២៤ តុលា ២០១៧ គាត់អោយលុយចំនួន១០០០០ រៀល រួចគាត់គំរាមកុំអោយប្រាប់ម៉ែឪ ។

ក្រោយពីដឹងរឿងហើយម្ដាយជនរងគ្រោះក៏បានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ ។  ជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជាលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៥ តុលា២០១៧ វេលាម៉ោង ១៩ និង ១៧នាទី ដើម្បីចាត់ការបន្តតាមនីតិវិធី  ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច