គ្រឿងបរិក្ខារឆ្លាតៗទាំងអស់នេះ នឹងអាចកែប្រែការរស់នៅរបស់អ្នកឱ្យកាន់តែប្រសើរឡើង (មានវីដេអូ)

​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​របស់លោក​អ្នកមាន​ភាព​ឆ្លាត​វៃ​ដល់​កម្រិតណា​ដែរ​? ផលិតផល​ដែល​ប្រើប្រាស់​នៅក្នុង​ផ្ទះ​បច្ចុប្បន្ន​កំពុងតែ​វិវដ្ដ​ខ្លួន​ទៅកាន់​តែ​ឆ្លាត​វៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​អ្នកប្រើប្រាស់​នាពេល​បច្ចុប្បន្ន ។ វា​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ដែល​គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​របស់​ក្រុមហ៊ុន Samsung Electronics ទទួលបាន​ភាពលេច​ធ្លោ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ។ ពិតណាស់​គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​របស់​យើង​នឹង​ធ្វើឱ្យ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ទំនើប ទាន់សម័យ និង មាន​ភាពងាយស្រួល​នាពេល​អនាគត​។​

​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​នៅ​ក្នុងផ្ទះ​
​ក្នុងចំណោម​ផលិតផល​ដ៏​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​សាម​សុង​, Family Hub 2.0 គឺជា​ទូរ​ទឹក​ក​ដ៏​ទំនើប​ដែល​ទើបនឹង​ចេញលក់​នៅ​ដើមឆ្នាំ​នេះ ។ វា​បំពាក់​នូវ​កម្មវិធី​បំពង​សំឡេង​ដ៏​ឆ្លាត​វៃ​សម្រាប់​អ្នកប្រើប្រាស់​ភ្ជាប់​ជាមួយ​ផ្ទះបាយ​របស់​ពួកគេ និង នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។

​បន្ទាប់មកទៀត​គឺ QuickDrive ដែលជា​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់​ឆ្លាត​វៃ ដែល​បាន​ដាក់តាំង​បង្ហាញ​នៅ​ព្រឹត្តិការណ៍ IFA 2017 ។ វា​បាន​បំពាក់​មកជា​មួយ​នូវ​ប្រព័ន្ធ​ជំនួយការ​បោកគក់ AI ដែល​ហៅថា Q-rator ដែល​បង្ហាញ​ពី​ភាពល្អ​បំផុត​សម្រាប់​ការបោក​គក់​របស់​អ្នក​ដោយ​ផ្អែកលើ​ព័ត៌មាន​ដែល​អ្នក​បាន​បញ្ចូល ។ អ្នក​អាច​ប្រាប់​វា​ថា តើ​សម្លៀកបំពាក់​អ្វីដែល​អ្នក​ចង់​បោក ហើយ​វា​មាន​ភាពកខ្វក់​កម្រិតណា និង សំលៀកបំពាក់​មាន​ពណ៌​អ្វីខ្លះ​? នោះ​វា​នឹងធ្វើ​អ្វីដែល​នៅសល់​ដោយ​ខ្លួនឯង ។ អ្នក​អាច​កំណត់ពេល​វេលា​នៃ​ការបោក​គក់ ដែល​ផ្ដល់​ភាពងាយស្រួល​សម្រាប់​អ្នក ។ លើសពីនេះទៅទៀត ប្រព័ន្ធ​នេះ​ត្រួតពិនិត្យ​ម៉ាស៊ីន​ពី​ចម្ងាយ​ហើយនឹង​ផ្ដល់​សញ្ញា​ឲ្យ​អ្នក​ប្រសិនបើ​វា​មាន​បញ្ហា ។

ជា​ចុងក្រោយ យើង​នៅមាន POWERbot ដែលជា​ម៉ាស៊ីន​បូម​ធូលី​ម​ដ៏​ឆ្លាត​វៃ​ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​មនុស្ស​យន្ត​របស់​សាម​សុង ដែល​ទទួលបាន​ពានរង្វាន់​អ្នក​ច្នៃប្រឌិត CES ឆ្នាំ ២០១៧ ។ វា​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ដើម្បី​ផ្គូរ​ផ្គង​ទំហំ​ដែល​ត្រូវ​សម្អាត ធ្វើការ​ចងចាំ​កន្លែង​ដែល​វា​ត្រូវបាន​សម្អាត និង ធ្វើការ​នៅ​ជុំវិញ​តំបន់​ដែល​វា​ត្រូវធ្វើ​ការសម្អាត ។​

ក្រុមហ៊ុន Samsung ឈានមុខ​គេ​នៅក្នុង​សម័យ​ឧបករណ៍​ទំនើប​ឆ្លាត​វៃ​

Family Hub ឋិត​នៅ​ជា​ស្នូល ដែលជា​មជ្ឈមណ្ឌល​កណ្ដាល​នៃ​ប្រព័ន្ធ​អេកូ វា​បាន​ត​ភ្ជាប់​ធំ​ទូលាយ​នៅក្នុង​ផ្ទះ ។ ឧបករណ៍​សម្រាប់​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ដែល​ត​ភ្ជាប់​គ្នា​អាច​ត្រូវ​បានកំណត់​ដើម្បី​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​តែមួយគត់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ។ នេះ​គឺជា​ការ​វិវដ្ដ​ដ៏​ឆ្លាត​វៃ​ពិតប្រាកដ​ដែល​នាំមក​នូវ​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ដល់​អ្នកប្រើប្រាស់ ។ អ្វីដែល​លើសពីនេះទៅទៀត​គឺ Hardware របស់ សាម​សុង វិភាគ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​នោះ​គឺជា​អ្វីដែល​ធ្វើឱ្យ សាម​សុង ក្លាយជា​ក្រុមហ៊ុន​មួយ​ដែលមាន​ការប្រកួតប្រជែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ពិតប្រាកដ ។​

​ក្រុមហ៊ុន​សាម​សុង ថ្មីៗ​នេះ​បានប្រកាស​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​ដាក់បញ្ចូល Samsung Connect ទៅនឹង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​របស់ខ្លួន​នៅ IFA 2017 ។ Samsung Connect គឺជា​បណ្តាញ​ត​ភ្ជាប់​ដែលមាន​សមត្ថភាព​ភ្ជាប់ និង ត្រួតពិនិត្យ​ឧបករណ៍ IoT ដោយ​មិន​គិតពី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ពួកគេ​ឡើយ ។ នៅពេលដែល​មុខងារ​ឆ្លាត​វៃ​របស់​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​របស់ សាម​សុង ត្រូវបាន​ត​ភ្ជាប់​តាមរយៈ Samsung Connect អ្នក​ប្រើ​នឹង​អាច​រីករាយ​ជាមួយនឹង​របៀប​រស់នៅ​ដ៏​ឆ្លាត​វៃ​របស់​ពួកគេ ។​

​ដោយ​សារភាព​ឆ្លាត​វៃ​កាន់តែ​ច្រើនឡើងៗ ត្រូវបាន​បញ្ចូល​ទៅក្នុង​ផលិតផល​ថ្មី និង បច្ចេកវិទ្យា​ថ្មី ឧបករណ៍​ឆ្លាត​វៃ​របស់ Samsung នឹង​វិ​វ​ឌ្ឍ​ទៅកាន់​បច្ចេកវិទ្យា IoT ជាមួយ​ការសិក្សា​យ៉ាង​ជ្រាលជ្រៅ​អំពី​បច្ចេកវិទ្យា និង ការបង្កើត​កិច្ចសហការ​ដ៏​អស្ចារ្យ​មួយ ។ វា​នឹង​មិនមាន​រយៈពេល​យូរ​ទេ​រហូតដល់​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ​ប្រើ IQ របស់​ពួកគេ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ប្រើ និង ពេលវេលា​បន្ថែមទៀត​ដើម្បី​ធ្វើ​អ្វីៗ​ដែល​ពួកគេ​ចូលចិត្ត ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច