ក្រុមហ៊ុនសាមសុង ប្រកាសចេញលក់ Note Fan Edition ក្នុងពេលឆាប់ៗនេះ

ទូរស័ព្ទ Note Fan Edition ថ្មីនេះ នឹងបង្ហាញពីភាពសម្រិតសម្រាំងដ៏ប៉ិនប្រសប់ ការរចនាប្រកបដោយភាពផ្ចិតផ្ចង់នៃឧបករណ៍ដ៏ទំនើបគ្មានគូប្រជែង ។ ទូរស័ព្ទ Note Fan Edition ថ្មី ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹងទឹក ទាំងទូរស័ព្ទ និង ប៊ិក S Pen ដែលជាប្រព័ន្ធការពារលំដាប់កំពូល និង ការកម្សាន្តគ្មានដែនកំណត់ ។ ទូរស័ព្ទ Note Fan Edition ថ្មី ផ្តល់នូវតុល្យភាពយ៉ាងឥតខ្ចោះរវាងមុខងារបំពេញការងារ និង ការកម្សាន្ត ដើម្បីអត្ថប្រយោជន៍នៃការប្រើប្រាស់ច្រើនលើសពីស្មាតហ្វូនធម្មតា ។

លក្ខណៈពិសេស៖

បន្ថែមពីលើការផ្តោតទៅលើការធានាគុណភាព មានលក្ខណៈពិសេសនៃទូរស័ព្ទ Note Fan Edition ដែលផ្តល់ជូនអ្នកប្រើប្រាស់៖

  • S Pen: របស់ចាំបាច់បំផុតរបស់ Note Fan Edition គឺប៊ិក S Pen ។ ប៊ិក S Pen គឺដូចជាប៊ិកពិតៗ ជាមួយនឹងភាពច្បាស់ និង អានុភាព ដូច្នេះ អ្នកប្រើប្រាស់អាចប្រើវា ដើម្បីកត់ត្រាបង្ហាញគំនិតនៅក្នុងជីវភាពប្រចាំថ្ងៃ ទោះ បីជានៅពេលទូរស័ព្ទរលត់ Screen ក៏ដោយ ដោយប្រើមុខងារ Screen Off Memo និង ដាក់វាឲ្យភ្លឺជានិច្ច តាម រយៈមុខងារ Always On Display ។ ប៊ិក S Pen ក៏អាចឲ្យអ្នកប្រើប្រាស់ បង្កើត និង ចែកចាយរូបមានចលនា GIF ដោយប្រើ Smart Select នៅលើមុខងារ Air Command ព្រមទាំងការប្រើប្រាស់ Magnify and Translate ដែលអាចឲ្យអ្នកប្រើប្រាស់អាចពង្រីកពង្រួមរូប នៅលើអេក្រង់ ឬប្តូរភាសាបាន ។
  • ការកម្សាន្តល្អផ្តាច់គេ៖ ជាមួយអេក្រង់ QHD Super AMOLED ទំហំ 7-inch នៃទូរស័ព្ទដៃ Note Fan Edition អាចឲ្យអ្នកទស្សនាវីដេអូ ជាមួយរូបភាព និង ពណ៌ភ្លឺច្បាស់ល្អកម្រិតខ្ពស់ ។ ទូរស័ព្ទដៃ Note Fan Edition អាចឲ្យអ្នកបង្ហោះវីដេអូក្នុងកម្រិត HDR ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកផលិតកុន ។
  • សុវត្ថិភាព៖ ទូរស័ព្ទដៃ Note Fan Edition ផ្តល់ជូនលោកអ្នកសុវត្ថិភាពលំដាប់កំពូល ជាមួយបច្ចេកវិទ្យាស្គេនប្រស្រីភ្នែក និង ស្គេនម្រាមដៃ ព្រមជាមួយមុខងារ Samsung Knox ដែលជាមុខងារ សុវត្ថិភាពលំដាប់ពិភព លោក ។ មិនតែប៉ុណ្ណោះអ្នកអាចចូលទៅកាន់វេបសាយ ឬប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល និង មានសុវត្ថិភាពតាមរយៈកម្មវិធី Samsung Pass ។

Note Fan Edition នឹងមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលខែវិច្ឆិការ ដែលមានតែ ២ ពណ៌គឺ ពណ៌ខ្មៅ និង ពណ៌ទឹកសមុទ្រ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច