ក្រុមហ៊ុន Electrolux បានបោះជំហានក្នុងការពង្រីកទីផ្សាររបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

​ភ្នំពេញ​-​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន Electrolux ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​ឈានមុខ​គេ​ក្នុង​ពិភពលោក​សម្រាប់​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​ដ៏​ល្អ​ឯក​មកពី​អឺរ៉ុប​បាន​បើកសម្ពោធ​ផលិ តផល​របស់ខ្លួន​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧ នេះ​ជាមួយនឹង​គោលបំណង​ដ៏​សំខាន់បំផុត​គឺ “Happiness Together” ។ លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹងធ្វើ​ការអភិវឌ្ឍន៍ និង ពង្រីក​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដោយមាន​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន ខេ​ហ្វ័​រ គ្រុប ដែលជា​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​បណ្ណ​ក្នុងការ​ចែកចាយ​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ដ៏​ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ ។

សម្រាប់​យុទ្ធសាស្ត្រ​ទីផ្សារ​នេះដែរ​គឺ​ដោយសារតែ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច វិស័យ​លំនៅដ្ឋាន និង ខុន​ដូ យ៉ាងច្រើន​គួរឱ្យកត់សម្គាល់ ។ ហេតុ​ដូច្នេះហើយ​បានធ្វើឱ្យ​មានការ​កើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​ដែលមាន​គុណភាព​ល្អ​ក្នុងការ​បំពេញ​តាម​សេចក្តីត្រូវការ និង ភាព​ស័ក្តិសម​ជាមួយ នឹង​បែបផែន​ជីវិត​ដ៏​ទំនើប និង ទាន់សម័យ​របស់​ពួកគេ ។​

​លោក Ratharuj Manaswatcharapong ដែលជា​អ្នកចាត់ការ​ទូទៅ​ទីផ្សារ​អន្តរជាតិ​ផែ្ន​ក​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​របស់​ក្រុមហ៊ុន Electrolux បាន​មានប្រសាសន៍ថា «​សម្រាប់​ព្រឹ​ត្ត​ការណ៍​នៃ​ការបើក​សម្ពោធ​ផលិតផល Electrolux នៅ​ឆ្នាំនេះ​ក្នុងប្រទេស​កម្ពុជា គឺជា​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​បំផុត​ដែល​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ហ្វ័​រ ដែលជា​អ្នក​ចែកចាយ​សម្ភារ​គ្រឿង​អេឡិចត្រូនិក​ដ៏​ល្បី និង ឈានមុខ​គេ ។ អតិថិជន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​នឹង​ទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ​របស់​ផលិតផល Electrolux ទាំងអស់ ។

អ្វីដែល​ពិសេស​នោះ​គឺ​គ្រប់​ផលិតផល​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិជ្ជា​ដ៏​ទំនើប​បំផុត​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​នូវ​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ និង ផលិតផល​ថែរក្សា​សម្លៀកបំពាក់​ក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​តែមាន​ការរីក​ចម្រើន និង ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បែបនេះ ។ ក្រៅពី​ផលិតផល Electrolux ដែលមាន​គុណភាព​ខ្ពស់ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជាច្រើន​ជាមួយនឹង​ផលិតផល​ដែល​អាចជួយ​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ភាព​កាន់តែ​ប្រសើរឡើង​តាមរយៈ​កម្មវិធី​ពិសេសៗ​ជាច្រើន​ដែល​ក្រុមហ៊ុន​គ្រោង​នឹងធ្វើ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ ។ ជាមួយនឹង​លក្ខណៈពិសេស​ទាំងអស់នេះ​គឺ​នឹង​អាចធ្វើឱ្យ​ប្រជាជន​កម្ពុជា​ក៏ដូចជា​អតិថិជន​ទាំងអស់​បាន​ស្គាល់ និង មក​ទទួលយក​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​ជាមួយនឹង​ផលិតផល​ម៉ាក Electrolux» ។​

​ក្រុមហ៊ុន Electrolux នឹងធ្វើ​ការផ្តល់ជូន​នូវ​ផលិតផល​សំខាន់ៗ​ចំនួន ៣ ប្រភេទ​៖

១. ការផ្តល់ជូន​នូវ​រសជាតិ​ដ៏​អស្ចារ្យ​៖ (​ផលិតផល​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ​) ក្រុមហ៊ុន​នឹង​ផ្តល់ជូន​អតិថិជន​ទាំងអស់​នូវ​បទពិសោធន៍​នៃ​ការ​ចម្អិនម្ហូប​ជាមួយនឹង​លក្ខណៈ​ច្នៃប្រឌិត​ដ៏​ពិសេស​ដែល​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយ និង មាន​សុវត្ថិភាព​ខ្ពស់​នៅ​គេហដ្ឋាន ។​

២. ការថែរក្សា​សម្លៀកបំពាក់​៖ ដោយ​ផ្អែកលើ​កិត្តិនាម​របស់​ក្រុមហ៊ុន Electrolux ដ៏​យូរ​មកហើយ​សម្រាប់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ដែល​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិជ្ជា​ដ៏​ទំនើប និង ល្អផ្តាច់គេ​ក្នុង​ការជួយ​ថែរក្សា​សម្លៀកបំពាក់​ដែល​លោកអ្នក​ស្រឡាញ់ និង ចូលចិត្ត​បំផុត​ឱ្យនៅ​ថ្មី​ជានិច្ច និង មិន​ហើរ​ពណ៌ ។​

៣. ការផ្តល់ជូន​នូវ​សុខមាលភាព​៖ (​ផលិតផល​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បូម​ធូលី និង ម៉ាស៊ីនទឹក​ក្តៅ​) ក្រុមហ៊ុន Electrolux នឹងធ្វើ​ការផ្តល់ជូន​អតិថិជន​ទាំងអស់​ជាមួយនឹង​ផលិតផល​ដែលមាន​សុវត្ថិភាព​ខ្ពស់​ក៏ដូចជា​សមាជិក​ក្នុង​គេហដ្ឋាន​ទាំងមូល​មាន​សុខភាព​ល្អ និង ការរស់នៅ​ពោរពេញ​ដោយ​ផាសុកភាព ។​

ក្រុមហ៊ុន Electrolux បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ពិភពលោក​ដោយ​ទទួលបាន​ការជឿទុកចិត្ត​ពី​អតិថិជន​ទាំងអស់​នៅ​អាស៊ី​បូព៌ា ។ ក្នុង​ឆ្នាំ ២០១៧ នេះ​ក្រុមហ៊ុន Electrolux បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ និង បាន​កើនឡើង​ក្នុង ការលក់​ដាច់​បំផុត​សម្រាប់​ផលិតផល​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស្រប​ពេលដែល​ផែ្ន​ក​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​សម្រាប់​ផ្ទះបាយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៣ ។ ជា​លទ្ធផល​ក្រុមហ៊ុន Electrolux គឺ​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​នៃ​ផលិតផល​របស់ខ្លួន​ក្នុងប្រទេស​ថៃ​សម្រាប់​ឆ្នាំនេះ​ព្រមទាំង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ។​

​ជា​ចុងក្រោយ លោក Mr. Manaswatcharapong បាន​បន្ថែមថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ខេ​ហ្វ័​រ គ្រុប សម្រាប់​ការសហការ​ជា​ដៃគូរ​យ៉ាង​ជិតស្និទ្ធ និង សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ព្រមទាំង​ដៃគូ​សា​ហ​ការ​ដទៃទៀត ក៏ដូចជា​អ្នកតំណាង​ចែកចាយ​ទាំងអស់​ដែល​បាន​ជឿទុកចិត្ត​លើ​ផ​លិ​ផល ម៉ាក​Electrolux ។ យើង​សូម​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំំ​ថា​ធ្វើយ៉ាងណា​នឹង​ផ្តល់ជូន​នូវ​បទពិសោធ​ន៏​នៃ​ផលិតផល​ទាំងអស់​ដល់​អតិថិជន ។ ហើយ​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំងអស់នេះ​មិន​គ្រាន់តែ​ផ្តោតទៅលើ​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តោតលើ​ការពេញចិត្ត​ជាមួយនឹង​លក្ខណៈពិសេស​របស់​ផលិតផល Electrolux គ្រប់​ប្រភេទ​ផងដែរ​» ។​

​ក្រុមហ៊ុន Electrolux គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សម្ភារ​អគ្គិសនី និង គ្រឿង​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ដោយ​ផ្អែកលើ​ការយល់ឃើញ និង សេចក្តីត្រូវការ​របស់​អតិថិជន​ផ្ទាល់ ។ យើង​ផ្តល់ជូន​នូវ​ការ​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ដោយ​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយនឹង​អ្នកប្រើប្រាស់​ដែលមាន​បទពិសោធន៍ និង ជំនាញ​វិជ្ជាជីវៈ ។ ផលិតផល​របស់ Electrolux រួមមាន ទូទឹកកក ចង្ក្រាន​ដុត ចង្ក្រានហ្គាស ចង្ក្រានអគ្គិសនី ម៉ាស៊ីន​លាងចាន ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីនត្រជាក់ និង សម្ភារ​អគ្គិសនី​អេឡិចត្រូនិក​សម្រាប់​គេហដ្ឋាន​ជាច្រើន​ទៀត ។

ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​ជាមួយនឹង​ម៉ាក​សញ្ញា​ដទៃទៀត​រួមមាន Electrolux, AEG, Zanussi, Frigidaire និង Electrolux Grand Cuisine ជាមួយនឹង​ការលក់​សរុប​ទាំងអស់​យើង​ឃើញថា​មាន​ផលិតផល​ជាង ៦០ លាន​គ្រឿង​ដែល​កំពុង​ត្រូវបាន​ជឿទុកចិត្ត និង ប្រើប្រាស់​ក្នុង​ទីផ្សារ​ជាង ១៥០ ជា​រៀងរាល់ឆ្នាំ ។ កាលពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Electrolux បានធ្វើ​ការលក់​ផលិតផល​របស់ខ្លួន​បាន​ជាង ១៤.៥១ កោដិ ដុល្លារ​សហរដ្ឋអាមេរិក និង មាន​បុគ្គលិក​ប្រមាណ​ជាង ៥៥០០០ នាក់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.electroluxgroup.com ។ ​​សេចក្តីលម្អិត​បន្ថែម​ពី​ផលិតផល​៖

​លក្ខណៈពិសេសៗ​របស់​ផលិតផល និង គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៃ​ផលិតផល Electrolux ដែល​នឹងដាក់​បង្ហាញ និង សម្ពោធ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​រួមមាន​៖

​ការផ្តល់ជូន​នូវ​រសជាតិ​ដ៏​អស្ចារ្យ (​សម្ភារ​អគ្គិសនី​សម្រាប់​ផ្ទះបាយ​)
•​ ​ចង្ក្រាន​ដុត​អគ្គិសនី​ម៉ូ​ឌែ​ល EOC5400AOX និង EOB3434BOX មាន​តួនាទី​ច្រើនយ៉ាង​ជាមួយនឹង​សំឡេង​នៃ​ការកំណត់​កម្តៅ និង បច្ចេកវិទ្យា UltraFan Plus ដែល​ជួយ​រក្សា​កម្តៅ​ដើម្បី​ចម្អិនម្ហូប​គ្រប់​ថ្នាក់ ។ ម៉ាស៊ីន​នេះ​មាន​មុខងារ​ក្នុងការ​ចម្អិន​ចំនួន ៩ ប្រភេទ ។​
•​ ​ចង្ក្រានអគ្គិសនី និង ចង្ក្រានហ្គាស ម៉ូ​ឌែ​ល EHEC65BS៖ គឺជា​ប្រភេទ​ចង្ក្រាន​ចម្អិន​ជាមួយនឹង Dual Ring Zone សម្រាប់​ការបត់បែន​នៃ​ការ​ចម្អិន​ដ៏​អស្ចារ្យ​ដោយមាន​ការបំពាក់​ប្រព័ន្ធ​កំណត់​កម្តៅ​ក្នុងការ​ចម្អិន​ចំនួន ៧ ។ សម្រាប់​ម៉ូ​ឌែ​ល​មួយទៀត​គឺ EHC724BA ដែល​បំពាក់​ទៅដោយ​កម្រិត​ថាមពល​កម្តៅ​ចំនួន ១៤ កម្រិត និង ពេលវេលា​កំណត់​កម្តៅ​និ​មួយៗ ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ចម្អិន​តាម​ផ្នែក​ផ្សេងៗ​គ្នា​បាន​យ៉ាង​ល្អ ។​

•​ ​ទូទឹកកក NutrifreshTM ម៉ូ​ឌែ​ល ESE5301AG  និង ESE6201BG ៖ គ្រប់ផ្នែក គ្រប់​ថ្នាក់ គ្រប់​ជាន់ នៃ​ទូទឹកកក​ដែល​ថែរក្សា​ម្ហូបអាហារ បន្លែ ផ្លែឈើ​ឱ្យនៅ​ស្រស់​នោះ​គឺ​ត្រូវបាន​ផលិតឡើង​ជាមួយនឹង​បច្ចេកវិទ្យា NutrifreshTM  Inverter ដែល​អាចជួយ​សន្សំសំចៃ​ថាមពល​ក្នុ​ការប្រើប្រាស់​រហូតដល់ ៣៧%​។ ជាពិសេស​ទូទឹកកក​ម៉ូ​ឌែ​ល​ប្រភេទ​នេះ​ក៏បាន​បំពាក់​ផងដែរ​នូវ​បច្ចេកវិទ្យា FreshTaste Deodorizer ដែល​ជួយ​កម្ចាត់​ក្លិន និង​បាក់តេរី រហូតដល់ ៩៩.៨%​។​

​ផលិតផល​ក្នុងការ​ថែរក្សា​សម្លៀកបំពាក់​
•​ ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ូ​ឌែ​ល EWF14023៖ ជាមួយនឹង​បច្ចេកវិទ្យា Unique Electrolux UltraMix™ ជួយ​សម្អាត​សម្លៀកបំពាក់​បាន​សា្អ​ត​ល្អ​លើសពីនេះ​ទៀត​លក្ខណៈពិសេស​របស់ Electrolux Vapour Action ជួយ​កម្ចាត់​មេរោគ និង​បាក់តេរី​លើ​សម្លៀកបំពាក់ រហូតដល់ ៩៩.៩% ។ ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ូ​ឌែ​ល​នេះ​ល្អ​បំផុត និង​ធានា​ក្នុងការ​ធ្វើឱ្យ​សម្លៀកបំពាក់​ថ្មី​ជានិច្ច និង​មិន​ហើរ​ពណ៌​ព្រមទាំង​ជួយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​រហូតដល់ ៧៥%​។​


•​ ​ម៉ាស៊ីន​បោក និង ស​ម្ងួ​ត ម៉ូ​ឌែ​ល EWW12853៖ ជាមួយនឹង​លក្ខណៈ ពិសេស​នៃ​បច្ចេកវិទ្យា​ចុងក្រោយ Vapour Care អាច​កាត់បន្ថយ និង កម្ចាត់​មេរោគ​បាក់តេរី​លើ​សម្លៀកបំពាក់​រហូតដល់ ៩៩.៩% ទោះបីជា​ស្ថិតក្នុង​សីតុណ្ហភាព​ត្រឹមតែ ៤០​អង្សា​ក៏ដោយ ។ លើសពីនេះទៅទៀត​ជាមួយនឹង​បច្ចេកវិទ្យា Eco Inverter អាចជួយ​សន្សំសំចៃ​ថាមពល​បាន​យ៉ាងច្រើន​។​បើទោះបីជា​ត្រូវ​បន្ថែម​សម្លៀកបំពាក់​បន្ទាប់ពី​ដំណើរការ​នៃ​ការបោក​ក៏​ម៉ាស៊ីន​នៅតែ​ដំណើរការ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ។​

​ការផ្តល់ជូន​នូវ​សុខមាលភាព (​ផលិតផល​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីនទឹក​ក្តៅ​)
•​ ​ម៉ាស៊ីនទឹក​ក្តៅ​ម៉ូ​ឌែ​ល EWE35GX-DW៖ ជាមួយនឹង​គំនិត​ច្នៃប្រឌិត​នៃ​ប្រព័ន្ធ​កម្តៅ​ទឹក ELCB ដែល​ធ្វើ​ការផ្អាក​ដំណើរការ​ខណៈពេលដែល​ទឹក​មាន​សីតុណ្ហភាព​ខ្ពស់  និង ការការពារ​សុវត្ថិភាព​ព្រមទាំង​ការ​សន្សំសំចៃ​ខ្ពស់​ខណៈពេលដែល​មានកា​រ​លេច​ជ្រាប ។ រីឯ​ម៉ូ​ឌែ​ល​មួយទៀត​គឺ EWE351TX-DCT2 ជាមួយនឹង​បច្ចេកវិទ្យា EcoShower™ ជួយ​សន្សំសំចៃ​ទឹក ព្រម​ទាំ​ប្រព័ន្ធ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ ជាពិសេស​ជួយ​ការពារ​គ្រោះថ្នាក់​ដោយ​ចៃដន្យ និង​ការខូចខាត​ប្រព័ន្ធ​កម្តៅ​ទឹក ឬក៏​បំផ្លាញ​នៃ​រន្ទះ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច