បងប្រុសរបស់ ស៊ន សៀវម៉ី ប្រើសម្តីរិះគន់យ៉ាងធ្ងន់ ខណៈប្អូនស្រីកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ

បើទោះជានាងមានឈ្មោះជាវិរៈនារីម្នាក់ធ្លាប់ទទួលបានមេដាយមាសដល់ទៅ ៣ ជូនប្រទេសជាតិយ៉ាងណាក្តី ក៏នាងនៅតែជួបការលំបាកខ្វះខាតដែរ ក្នុងពេលដែលនាងត្រូវទៅវះកាត់នៅប្រទេសកូរ៉េ ដោយសារជើងរបស់នាងដាច់សរសៃ ។

យោងតាមគណនីហ៊្វេកបុករបស់បងប្រុសនាង លោក ស៊ន អេលីត បាន បង្ហោះសារមួយដ៏គួរឱ្យខ្លោចចិត្តយ៉ាងខ្លាំងថា ពេលខ្លះខ្ញុំមិនចង់និយាយទេ តែអាណិតប្អូនស្រីពេក នាងខំប្រឹងតស៊ូដើម្បីមុខមាត់ជាតិឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ ។ តែពេលគ្នាចង់វះជង្គង់ត្រូវចេញ លុយដោយខ្លូនឯង ។ ចេញទៅប្រកួតស៊ីហ្គេមថា យកលុយមកព្យាបាលជើងតែឥឡូវលុយមេដាយអត់ទាន់បើក ហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅប៉ុន្មានថ្ងៃទៀតនេះ ។ ពេលប្រកួតយើងចាញ់ គេថាយើងវាយមិនកើត ពេលយើងវាយឈ្នះគេក៏សប្បាយចិត្តទៅ តែពេលមានបញ្ហាដោះស្រាយខ្លួនឯង ។ នៅក្នុងឃ្លាចុងក្រោយ បងប្រុសម្ចាស់មេដាយកីឡាការិនី តៃក្វាន់ដូ លោក ស៊ន អេលីត ក៏បានផ្ញើសារទទួចទៅថ្នាក់ដឹកនាំថា «សូមក្រសួងដែលពាក់ព័ន្ធគួរតែគិតជួយដល់គ្នាផង» ។

កីឡាការិនីតែក្វាន់ដូកម្ពុជារាងខ្ពស់ ស៊ន សៀវម៉ី បានដណ្តើមមេដៃមាស ចំនួន ៣ រួចមកហើយ ជូនជាតិ។ ការប្រកួតចុងក្រោយនេះគឺ ស៊ន សៀវម៉ី បានវាយឈ្នះហ្វីលីពីន ១៣ ទល់ ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២៩ នៅប្រទេសម៉ាឡេស៊ី ៕ ដេវីត

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច