ទីបំផុត Cristiano Ronaldo លើកពានកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៧ របស់ FIFA

កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ នេះ កីឡាករ Cristiano Ronaldo បានទទួល​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ របស់ FIFA ដែល​ព្រឹត្តិការ​នេះបានរៀបចំ​ឡើងនៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ។​

​គួរ​បញ្ជាក់ដែរថា កីឡាករ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះបាន​ស៊ុត​បញ្ចូល​ទី​ចំ​នួន ​៤៤ ​គ្រាប់ ក្នុងចំណោម​ការប្រកួត​ឲ្យ​ក្លឹប និង​ នៅក្នុង​ប្រទេស​របស់ខ្លួនចំនួន ៨៨ ​ដង ហើយ​រហូតមកដល់​ឆ្នាំនេះ Cristiano Ronaldo បាន​យកឈ្នះ​ពានរង្វាន់ La Liga និង Champions League ដោយបាន​ស៊ុត​បញ្ចូល​ទី​ ២ ​គ្រាប់ ជួយ​ឱ្យ​ក្រុម​របស់គាត់​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Juventus ក្នុង​លទ្ធផល​ ៤-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន Millennium Stadium របស់ Cardiff កាលពី​ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ ​២០១៧ ​កន្លងទៅនេះ ៕ ម៉ា​នី (​ប្រភព​៖ france24)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច