ធនាគារជាតិបានប្រកាសដាក់ឱ្យចរាចរប្រភេទក្រដាសប្រាក់ ៥០០០រៀល និង ១០០០រៀលថ្មី !

នៅមុននេះបន្តិច ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដាក់ឱ្យចរាចរនូវប្រភេទក្រដាសប្រាក់ ៥០០០ រៀល និង ក្រដាសប្រាក់ ១០០០រៀលថ្មី  ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបនៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះមហាក្សត្រ ។

 

ដោយនៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា  ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួបនៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ធនាគារជាតិនៃកម្ពុជាមានសេចក្តីសោមនស្សរីករាយ សូមប្រកាសពីការដាក់ឱ្យចរាចរនូវប្រភេទក្រដាសប្រាក់ ៥០០០ រៀល និង ១០០០ រៀលថ្មី ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ ៕ ចំណូល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច