ការប្រកួតរត់ម៉ារ៉ាតុងបញ្ចប់ទៅដោយភាពហួសចិត្តបំផុត (មានវីដេអូ)

ការប្រកួត​រត់​ម៉ា​រ៉ា​តុង Venice Marathon បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មហាជន​ជុំវិញ​ពិភពលោក ដោយ​កំឡុងពេល​ប្រកួត​នេះ មាន​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ​បាន​កើតឡើង ។​ ​យោងតាម​សារព័ត៌មាន Npr ​បានឱ្យដឹងថា ប្រសិនបើ​គ្មាន​ហេតុការណ៍​ប្លែក​នោះទេ អ្នកទទួល​ជ័យជម្នះ​អាចជា​កីឡាករ​ជនជាតិ​កេន​យ៉ា Gilbert Kipleting ឬ ក៏​អាចជា​កីឡាករ David Kiprono Metto ព្រោះ​ពួកគេ​បាន​នាំមុខ​ម្ចាស់​ជ័យលាភី​ចម្ងាយ ១៦ ម៉ែត្រ​រួចហើយ មុននឹងរ​ត់ទៅ​ផ្លូវខុស ។

គេ​បានដឹងថា មូល​ហេតុដែល​កីឡាករ​នាំមុខគេ ៥ ទៅ ៦ នាក់​នេះ​រត់​ខុសផ្លូវ ព្រោះ​ពួកគេ​បាន​រត់តាម​អ្នកជិះ​ម៉ូតូ​ហែហម​នាំ​ផ្លូវ ហើយ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​ក៏ត្រូវ​បាន​គេ​ថត​បានដែរ ។ ទម្រាំ​ដឹងថា​ខុស​ផ្លួ​វពួកគេ​បានរ​ត់ទៅ​ហួស​ចម្ងាយ​ជិត ២០០ ម៉ែត្រ​ហើយ ទើប​មាន​គេ​ប្រាប់ រួច​ត្រឡប់មក​រត់​ត្រូវ​ផ្លូវ​វិញ ។

យ៉ាងណាក្តីការ​ត្រឡប់​ក្រោយនេះ វា​បាន​ហួសពេល​សម្រាប់​ជ័យលាភី​ទៅហើយ ដោយ​គេ​បាន​រកឃើញ​អ្នកឈ្នះ​នោះ​គឺ​កីឡាករ Eyob Ghebrehiwet Faniel ដែល​ជ័យជម្នះ​នេះ​បានធ្វើ​ឱ្យគេ​ក្លាយជា​ជនជាតិ​អ៊ីតាលី​ដំបូង​គេ​ក្នុង​រយៈពេល​ជាង ២២ ឆ្នាំ​ដែល​ក្លាយជា​ម្ចាស់​ជ័យលាភី​នៃ​ការប្រកួត​រត់​ម៉ា​រ៉ា​តុង Vernice Marathon ។ ចង់ដឹងថា​ហេតុការណ៍​ហួសចិត្ត​នេះ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ NPR)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច