រកឃើញរាជិនីគ្រងមកុដ Miss Tourism World 2017 គឺបវរកញ្ញាមកពី អ៊ុយក្រែន ! (មានវីដេអូ)

បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​សម្រស់ និង សមត្ថភាព​ដ៏​ស្វិតស្វាញ​ក្នុង​កម្មវិធី Miss Tourism World 2017 រួចមក កាលពី​ថ្ងៃទី ១៨ ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ ពី​កម្មវិធី​បាន​ស្វែង​រកឃើញ​ម្ចាស់​ជ័យលាភី និង ជា​រាជិនី​គ្រង​មកុដ​ហើយ ។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Miss Tourism World បាន​បង្ហាញថា រាជិនី​គ្រង​មកុដ Miss Tourism World 2017 គឺ​បាន​ទៅលើ​បវរកញ្ញា ប៊ៀ​ទ្រី​សា ម៊ី​ន​ដាក (Beatrisa Mindak) មកពី​ប្រទេស​អ៊ុយ​ក្រែ​ន (Ukraine) ខណៈ​ស្រី​ស្អាត ៤ រូប ដែល​មកពី​ប្រទេស Brazil, Argentina, Thailand និង Peru បានទទួល​ជ័យលាភី​រង​លំដាប់ ។ គួរឱ្យ​ដឹង​ដែរ​ថា នេះ​ជា​ជោគជ័យ​លើក​ទី ៣ របស់​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងការ​ប្រឡង​បវរកញ្ញា​លក្ខណៈ​ពិភពលោក​បែបនេះ ។​

​គួរ​បញ្ជាក់ដែរថា កម្មវិធី Miss Tourism World 2017 លំដាប់​ពិភពលោក​នេះ​គឺ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​ចិន ដែលមាន​បវរកញ្ញា​មកពី​ជុំវិញ​ពិភពលោក​ចំនួន ៦៣ ប្រទេស​ចូលរួម ក្នុងនោះ​ក៏មាន​បវរកញ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ផងដែរ ។ សូមទស្សនាវីដេអូខាងក្រោម ៕ សាកល​








ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច