អ្នកប្រាកដជាមិនជឿទេថា ស្រីស្អាតម្នាក់នេះមានវ័យជិត ៥០ ឆ្នាំ

កាលពីពេល​ថ្មីៗ​នេះ បវរកញ្ញា​ជប៉ុន​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា Masako Mizutani បានទទួល​រហស្សនាម​ថ្មី​ពី​មហាជន​ថា «​នារី​ដែលមាន​សម្រស់​មិន​ប្រែប្រួល​» ។​ ​ត្បិត​ថា​បច្ចុប្បន្ន​នាង​មាន​វ័យ ៤៩ ឆ្នាំ​ហើយ តែបើ​យើង​សង្កេតមើល​លើ​មុខមាត់ និង សម្រស់​របស់​នាង Masako យើង​ប្រាកដជា​មិន​ជឿ​ទេ​ថា នាង​មាន​វ័យ​ច្រើន​បែបនេះ ។

រូបថត Selfie របស់​នាង​ជាច្រើន​សន្លឹក​ត្រូវបាន​គេ​ចែកចាយ​បន្ត​គ្នា ហើយ​វា​បានធ្វើឱ្យ​បណ្តា​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ និង​ សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង ។ នាង​គឺជា​បវរកញ្ញា​ឯក​នៅ​ឆ្នាំ ២០១៥ ដែល​ពេល​នាង​ឈ្នះ​ពានរង្វាន់​នោះ នាង​មាន​វ័យ ៤៧ ឆ្នាំ​ហើយ ។

នាង​បាន​បង្ហើបពី​អាថ៌កំបាំង​នៃ​ការ​ថែ​ក្សា​សម្រស់​ដែរ​ថា នាង​បាន​បរិភោគ​របប​អាហារដោយមិន​ញ៉ាំ​គ្រឿង​ស្រវឹង មិន​ជក់បារី និង បាន​ចំណាយពេល​យ៉ាងតិច ៥ ម៉ោង​ក្នុង​មួយថ្ងៃ​លើ​ការថែរក្សា​ស្បែ​កមុខ និង រាងកាយ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច