ដោយសារតែចេញបទ «Miracle» កុំអីក្រុម Super Junior រំសាយក្រុមតាំងពីយូរ (មានចម្រៀង)

កាលពីពេល​ថ្មីៗ​នេះ សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Super Junior បាន Live វីដេអូ​តាម​បណ្តាញ​សង្គម មើល​វីដេអូ​ចម្រៀង​ចាស់ៗ​របស់​ក្រុម​ខ្លួន ហើយ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Leeteuk បាន​បង្ហើប​រឿងរ៉ាវ​ពីក្រោយ​បទ​ចម្រៀង​ចាស់ៗ​ទាំងនោះ ។​

​លោក Leeteuk បាន​និយាយថា ប្រសិនបើ​សមាជិក​ទាំងអស់​ក្នុង​ក្រុម​មិនបាន​បញ្ចេញ​សមត្ថភាព​ទាំងអស់​របស់ខ្លួន​ក្នុងការ​ផលិត​បទ «Miracle» ក្រុម Super Junior ប្រហែលជា​ត្រូវ​រំសាយ​ចោល​តាំងពី​ពេលនោះ​ហើយ ។ ក្រោយ​ពួកគេ​បាន​លេងសើច​បន្តថា ប្រសិនបើ​មានរឿង​បែប​នឹង​មែន Eunhyuk គឺជា​អ្នក​ដែល​ចាកចេញ​មុនគេ​ហើយ ។ ភាពជោគជ័យ​របស់​ប​ទ «Miracle» បានធ្វើឱ្យ​ក្រុម Super Junior បន្តដំណើរ​មកដល់​ប​ច្ចុ​ប្បន្ន ហើយ​អ្នកគាំទ្រ​ជាច្រើន​របស់​ពួកគេ​ពិតជា​រំភើប និង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​ពួកគេ​បានដឹង​ពី​ការពិត​មួយ​នេះ ។ ខាងក្រោម​នេះ​ជា​វីដេអូ​បទ​ចម្រៀង​ល្បី «Miracle» ៖ រិទ្ធ


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច