បង្គន់អនាម័យចំនួន ៤៦៦ នឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ !

នៅពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងខិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ តុបតែងលម្អ នៅតាមដងផ្លូវ និង នៅតាមសួនច្បារនានា ក្នុងទីក្រុងភ្នំពេញ ដើម្បីអបអរ និង ទទួលស្វាគមន៍ភ្ញៀវជាតិ និង អន្តរជាតិ ដែលមកដើរលេងកម្សាន្តនៅក្នុងព្រះរាជពិធីនេះ ។

ក្រៅពីរៀបចំ តុបតែងលម្អនៅតាមដងផ្លូវ និង នៅតាមសួនច្បារនានានោះ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្លើងបង្គន់ សាធារណៈជូនដល់ប្រជាពលរដ្ឋ សរុបមានចំនួន ៤៦៦បង្គន់ នៅតាមទីតាំងចំនួន ២៦ កន្លែងក្នុងតំបន់កំសាន្តសប្បាយ ។ ហើយបង្គន់សាធារណៈទាំងនេះ នឹងដាក់បម្រើជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃ ៕ ចំណូល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច