ព្រោះមិនចង់បានកូនស្រីសុខចិត្តទៅរំលូត ចុងក្រោយសោកស្តាយទាំងទឹកភ្នែក

យើង​បានដឹង​រួចមកហើយថា ​ប្រជាជន​ចិន តែងតែ​ឱ្យ​តម្លៃ​កូនប្រុសខ្លាំង​ជាង​កូនស្រី ដូចនេះហើយ​ទើប​មិនសូវមាន​នរណាម្នាក់​ចង់បាន​កូន​ស្រីនោះទេ រហូតដល់​ថ្នាក់​រំលូត​ចោល​ថែម​ទៀតផង ។

​ជាក់ស្ដែង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​រស់នៅក្នុង​ទីក្រុង Zhejiang ប្រទេស​ចិន បានកើត​មាន​សេចក្ដីសោកស្ដាយ​យ៉ាងខ្លាំង បន្ទាប់ពី​បាន​រំលូត​កូនប្រុស​ចោល ដោយសារ​យល់ច្រឡំ​ថា កូន​នៅក្នុង​ពោះ​របស់​នាង ជា​កូនស្រី ហើយ​សម្រាប់​ការ​រំលូត​នេះ បានធ្វើឱ្យ​ស្ត្រី​ជា​ម្ដាយ​លែងមាន​លទ្ធភាព​បន្ត​ពូជ​តទៅទៀត ដោយសារតែ​គ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ។

​ប្រភពព័ត៌មានបានឱ្យដឹងថា គ្រួសារ​ខាងលើនេះមានកូន​ស្រី ២ នាក់​រួចមកហើយ ហើយ​ពួកគាត់​ចង់បាន​កូនប្រុស​យ៉ាងខ្លាំង ដូចនេះ​ពេលដែល​ពពោះស្ត្រី​ខាងលើ​ពពោះ​កូន​ទី ៣ គាត់​ក៏បាន​ទៅពិនិត្យ​ផ្ទៃពោះនៅ​គ្លីនិក​មួយកន្លែង ហើយ​ខាង​គ្លីនិក ក៏បាន​បង្ហាញថា កូន​នៅក្នុង​ពោះ​នាងជា​កូនស្រី ដូចនេះហើយ​ទើប​ស្ត្រី​រូបនោះសម្រេចចិត្ត​រំលូត​តែម្ដង ។

​ប្រភព​បានឱ្យដឹងថា ក្រោយពេល​រំលូត​រួច ទើប​ដឹងថា ទារក​នោះ​ជា​កូនប្រុស ហើយដោយ​សារវេជ្ជបណ្ឌិត​នៅក្នុង​គ្លី​និ​ក​ខាងលើ​គ្មាន​ជំនាញ​ច្បាស់លាស់ ទើប​ធ្វើឱ្យ​ស្ត្រី​រូប​នេះមិនអាច​មានលទ្ធភាព​បន្ត​ពូជ ។

​គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ ខាង​គ្រួ​សារបាន​ទៅប្ដឹង​ប៉ូលិស ហើយ​​ប៉ូលិស​ក៏​ពិបាក​ដោះស្រាយ​ដែរ ព្រោះតែ​រឿង​រាវ​ទាំងអស់​កើតឡើង ​គឺ​ដោយសារតែ​គ្រួសារ​រងគ្រោះ​លួចលាក់​ទៅ​រំលូតកូន ទើប​ជួប​គ្លីនិក​បោកប្រាស់​ដូចនេះ ហើយ​ម្រា​ប់​រឿង​រំលូតកូន​នេះដែរ ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន ៕ ម៉ា​នី (​ប្រភព​៖ worldofbuzz)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច