វិធីងាយៗចូលមើលបណ្តុំព័ត៌មាន ខណៈហ្វេសប៊ុកបន្ថែមមុខងារថ្មី

ថ្មីៗ​នេះ​ហ្វេ​ស​ប៊ុ​កបាន​បន្ថែម​មុខងារ Explore Feed ដើម្បី​បែងចែក​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យនៅ​ម្តុំ មិនឱ្យ​លាយឡំ​ជាមួយ Home Page របស់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ។​

​ដូច្នេះ ប្រសិនជា​ចង់​មើល​ព័ត៌មាន​ប្រចាំថ្ងៃ គឺមាន​វិធី ៣ យ៉ាង​ងាយៗ ដោយ​វិធី​ទី ១ អ្នក​អាច​វាយ​ឈ្មោះ Page របស់​គេហទំព័រ​ណាមួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឧទាហរណ៍ Popular Magazine នោះ Page Popular Magazine នឹង​បង្ហាញ​ព័ត៌មាន​ទាំងអស់​ដែល​បាន​ចុះផ្សាយ​មួយ​រំពេច ។​

​វិធី​ទី ២ អ្នក​អាច​ចូល​តាម Web browser ដូចជា Chrome , Firefox, Safari, Opera ឬ Internet Explorer រួច​វាយ The Popular Magazine ឬ www.pmhotnews.com រួច​ចុក Go ឬ Enter នោះ​អ្នកនឹង​អាច​មើល​ព័ត៌មាន​ទាំងអស់​ដូចគ្នា ។​

​វិធី​ទី ៣ សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ បើ​ចង់​មើល​ព័ត៌មាន​ពី​គេហទំព័រ​ទាំងអស់ អ្នក​គ្រាន់តែ​បើក​ហ្វេ​ស​ប៊ុ​ក រួច​ចុក​រូប​អា​ពូ​ឡូ (Explore Feed) ដែលមាន​ទីតាំងនៅ​ខាងក្រោម ឬ ខាងលើ​ទៅតាម​ប្រភេទ​ទូរស័ព្ទ នោះ​បណ្តុំ​ព័ត៌មាន​នឹង​លាតត្រដាង​មក​ទាំងអស់ ។​

​សម្រាប់​ទូរស័ព្ទ​មួយចំនួន​ដែល​មិនទាន់មាន​មុខងារ​នេះ​លេចចេញ​ដោយ​ស្វ័យប្រវត្តិ អាច​ចុច​មី​នុយ​របស់​ហ្វេ​ស​ប៊ុ​ក រូ​ច​អូស​ចុះក្រោម​បន្តិច អ្នកនឹង​ឃើញ​រូប​អា​ពូ​ឡូ (Explore Feed) ដូចគ្នា ។​

​ចំពោះ​អ្នកមើល​ព័ត៌មាន​តាម​កុំព្យូទ័រ អ្នក​គ្រាន់តែ​បើក​ហ្វេ​ស​ប៊ុ​ក​តាម Web browser ដូចជា Chrome , Firefox, Safari, Opera ឬ Internet Explorer រួច​ក្រឡេក​មើលទៅ​ម៉ឺ​នុយ​ដែល​នៅ​ខាងឆ្វេង អ្នកនឹង​ឃើញ​រូប​អា​ពូ​ឡូ (Explore Feed) នៅ​ពីក្រោម​ឈ្មោះ​របស់​អ្នក បន្ទាប់ពី News Feed ។​

​ប្រជាប្រិយ​សុំ​ជូនដំណឹង​ដល់​មិត្ត​អ្នក​អាច​ទាំងអស់​ឱ្យបាន​ជ្រាបថា ចាប់ពី​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ​តទៅ គេហទំព័​រវេ​ប​សាយ​របស់​ប្រជាប្រិយ​នឹង​ប្តូរ​ឈ្មោះ​មកជា www.popular.com.kh ។ ហេតុដូច្នេះ មិត្ត​អ្នកអាន​អាច​បន្ត​តាមដាន​ព័ត៌មាន​ទាន់​ហេតុការណ៍​តាមរយៈ​គេហទំព័រ​ថ្មី ឬ ចូល​តាម​ហ្វេ​ស​ប៊ុ​ក វាយ​អក្សរ Popular Magazine ក៏បាន ៕ ខេ​រី

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច