ចាប់បាន​ហើយ ​ឃាតកអារ​.ក ​ប៉ង​សម្លាប់​សង្សារ​របស់ខ្លួន​ឯងនោះ !

ឃាតក ដែល​បាន​យក​កាំបិត​បុ័ង​តោ ធ្វើ​សកម្មភាព​អារ​.​ក និង កាប់​សង្សារ​ខ្លួនឯង​ស្ទើរ ស្លាប់​ កាលពី ១០ ថ្ងៃមុន​នោះ ​ពេលនេះ​សមត្ថកិច្ច​ចាប់ខ្លួនជនដៃដល់បានហើយ ។

ជនដៃដល់ដែល​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​នេះ​ មានឈ្មោះ សៀវ ហ្វុ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ បញ្ចូល​បទ​ភ្លេង​ទូរ​ស័ព្ទ ស្នាក់នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ ត្រពាំង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ កែវ ស្រី​ល័​ក្ខ ភេទ​ស្រីអាយុ ២០ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របួស​បំពង់ក និង ដៃ​ខាងស្តាំ ហើយត្រូវបានសាច់ញាតិ​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ​ក្រោយពី​ធ្វើ​ការកាប់​សង្សារ​នៅថ្ងៃទី​១០ ខែតុលា ឆ្នាំ​ ២០១៧ រួចមក ​ទើប​សមត្ថកិច្ច​ចាប់ជនដៃដល់បាន​នៅ​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧នេះ តែម្តង ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បានសារភាព​ថា ខ្លួន​ពិតជា​បាន​អារ​.​ក និង កាប់​សង្សារ​ខ្លួនឯងឱ្យរបួសពិតប្រាកដមែន ​ ក៏​ព្រោះតែ​ភ្លើង​ប្រច​ណ្ឌ ។ ក្រោយពី​សាកសួរ​រួច នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ​ បានបញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​​បញ្ជូន​​ទៅកាន់​តុលាការ ៕ សុថា​ត់​
​ ​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច