ចង់ដឹងទេ នៅកម្ពុជាមានតំបន់ការពារទេសភាពប៉ុន្មាន ?

នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានតំបន់ការពារទេសភាពចំនួន៨ ក្នុងនោះតំបន់ការពារទេសភាពចំនួន៣ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ហើយតំបន់ការពារទេសភាពចំនួន ៥ ទៀត ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យ នៅក្នុងឆ្នាំ ​២០១៦ ។ តំបន់ការពារទេសភាពទាំង ៨នោះ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជា ១៤៩ ៣៤៧,៣០ហិកតា ​គឺស្មើនឹង​០,៨%នៃផ្ទៃដីសរុបទូទាំងប្រទេសគឺស្ថិតនៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ តាកែវ និង ខេត្តព្រះសីហនុ ។

តំបន់ការពារទេសភាពទាំង៨នោះ រួមមាន៖

១. តំបន់ការពារទេសភាពអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃក្រឡា ១០.​៨០០ហិកតា ចេញដោយព្រះរាជក្រឹត្យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។

២. តំបន់ការពារទេសភាពបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យដែលមានផ្ទៃក្រឡា ៨១.២០០ហិកតា ដែលចេញដោយព្រះរាជក្រឹត្យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។

៣. តំបន់ការពារទេសភាពព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលមានផ្ទៃក្រឡា ៥.០០០ហិកតា ចេញដោយព្រះរាជក្រឹត្យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ។

៤. តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងខេត្តកំពត ដែលមានផ្ទៃក្រឡា​ ២១៧ហិកតា ចេញដោយអនុក្រឹត្យ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ ។

៥. តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុងខេត្តកំពង់ធំ សៀមរាប ដែលមានផ្ទៃក្រឡា ៣១. ១៥៩ហិកតា ចេញដោយអនុក្រឹត្យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។

៦. តំបន់ការពារទេសភាពបឹងព្រៃកល្ពៅ ស្ថិតក្នុងខេត្តតាកែវ ដែលមានផ្ទៃក្រឡា ៨. ៣០៥ ហិកតា ចេញដោយអនុក្រឹត្យ នៅថ្ងៃទី១៥ ខែតុលា ២០០៧ ។

៧. តំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃក្រឡា​១២.៦៥០ ហិកតា ចេញដោយអនុក្រឹត្យ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០០០ ។

៨. តំបន់ការពារទេសភាពបឹងព្រែកទប់ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា ១៦, ៣០ហិកតា ចេញដោយអនុក្រឹត្យ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​ ២០១៦៕ ចំណូល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច