តើ ច្រឹង ពលរដ្ឋ មានរឿងអ្វី បានជាបង្ហោះសារធ្វើឱ្យគេភ្ញាក់ផ្អើលបែបនេះ ?

អ្នកគាំទ្រ​ភាគច្រើន ​ប្រាកដជាបាន​ស្គាល់​កីឡាករ​បាល់ទាត់ ច្រឹង ពលរដ្ឋ ច្បាស់​ជាមិនខាន ព្រោះថា​កីឡាករ​ដ៏​ឆ្នើម​រូបនេះ តែងតែ​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ជម្រើសជាតិ​ធំៗ​របស់​កម្ពុជា​នាពេលកន្លងមក ។

​ដោយឡែក កាលពី​មួយរយៈ​មុន លោកគ្រូ Leonardo Vitorino បាន​ពិចារណា​ចង់​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួនធំ​ ដោយ​មិន​ប្រកាន់​ក្មេង ឬ​ ចាស់​នោះទេ ដើម្បី​ជំរុញ​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធភាព​ឡើង ក្នុងនោះ​គ្រូ​ប​ង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​ខាងលើ ក៏បាន​បង្ហើប​ប្រាប់អ្នកសារព័ត៌មានថា​ ក្នុងចំណោមអ្នកទាំង​នោះ ​ក៏​អាចមានកីឡាករ​បាល់ទាត់​ដ៏​ល្បី ច្រឹង ពលរដ្ឋ ផងដែរ ដោយសារ​ការគោរពវិន័យ និង ឥរិយាបថ ។​

​បន្ទាប់ពី​ជួបប្រទះ​រឿងរ៉ាវ​ខាងលើ កីឡាករ​បាល់ទាត់​ពាក់​អាវ​លេខ ១៦ ច្រឹង ពលរដ្ឋ ស្រាប់តែ​បង្ហោះ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្កប់​ដោយ​អត្ថន័យ​រាប់មិនអស់ រហូត​បាន​ប្រើ​ពាក្យសម្ដី​មួយ​ឃ្លា​ថា ទោះ​ជាលោក​ក្រ ក៏​មិន​លក់​ឧ​ត្ត​ម​គតិ​ខ្លួនឯង​ដើម្បី​តែ​លុយ​នោះដែរ ថែមទាំង​ពោលថា មាន​មនុស្ស​ជាច្រើន​អាច​ស្គាល់​លោក​ត្រឹមតែ​ឈ្មោះ តែ​គ្រប់គ្នា​មិន​ស្គា​ល់ពី​ខ្សែជីវិត​ពិត​របស់​រូប​លោក​ឡើយ ។​

​សារ​របស់​កីឡាករ​បាល់ទាត់​ខ្សែបម្រើ​ឆ្នើម ច្រឹង ពលរដ្ឋ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន អ្វីដែល​ពិសេសទៅទៀតនោះគឺ​ពួកគេ​បាន​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​រូបនេះ ឱ្យខិត​ខំតស៊ូ​បន្ថែមទៀត​ដើម្បី​អនាគតរបស់ខ្លួន ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច