មិននឹកស្មានថា Atletico Madrid ទទួលលទ្ធផល ០ ទល់នឹង ០ ជាមួយក្រុមបាតតារាងសោះ! (Edited)

នៅក្នុង​ការប្រកួត​លើទឹក​ដីអា​ហ្សេ​បៃ​ហ្ស​ង់ កាលពី​យប់មិញ​នេះ Atletico Madrid បានត្រឹមស្មើគ្នា ០ ​ទល់នឹង ០ ប៉ុណ្ណោះ ជាមួយក្រុមបាតតារាង Qarabag FK ក្នុងការប្រកួត Champions League ពូ​ល C ដែល​នេះបានធ្វើឱ្យ​គាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង ។ ​ចំពោះ​ការខកខាន​ឱកាស​ដណ្ដើម ៣ ពិន្ទុ​នេះ បានធ្វើឱ្យ​ក្រុម​ខ្លាំង​មកពី​អេ​ស្ប៉ា​ញ បច្ចុប្បន្ន​ឈរ​លេខ ៣ តាម​ពីក្រោយ​លេខ​ពីរ Roma ចំនួន ៣ ពិន្ទុ និង តាម​លេខមួយ Chelsea ចំនួន ៥ ពិន្ទុ ។

​គួរ​បញ្ជាក់ដែរថា សម្រាប់​ការប្រកួត​លើទឹក​ដី អា​ហ្សេ​បៃ​ហ្ស​ង់ កាលពី​យប់មិញ​នេះ Atletico Madrid មានឱកាស​ស៊ុត​ឱ្យចំ​គោលដៅ​ចំនួន ៥ លើក និង ខុស​គោលដៅ ៥ លើក ប៉ុន្តែ​សរុបទៅ​ទាំង​ប៉ុន្មាន​លើក​នេះ​គ្មាន​គ្រាប់​បាល់​មួយណា ចូល​ទី​ឡើយ ដូចនេះហើយវាគឺជា​ក្ដី​សោកស្ដាយ​បំផុត​របស់​ក្រុម​ខាងលើ ក៏ដូចជា​អ្នកគាំទ្រ ៕ ម៉ា​នី (​ប្រភព​៖ Marca)



ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច