គ្រូបង្វឹកក្លឹប Arsenal ផ្ញើកាដូដល់អ្នកគាំទ្រស័្មគ្រស្មោះរបស់ក្លឹបក្នុងថ្ងៃខួបគម្រប់ ១០៣ ឆ្នាំ

កាលពីពេល​ថ្មីៗ​នេះ អ្នកគាំទ្រ​ក្លឹប​បាល់ទាត់​អង់គ្លេស Arsenal អ្នកស្រី Margaret Welby បានទទួល​នូវ​កាដូ​ថ្ងៃកំណើត​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​ថ្ងៃកំណើត​គម្រប់​អាយុ ១០៣ ឆ្នាំ​របស់​អ្នកស្រី ។​ យោងតាម​សារព័ត៌មាន BBC គេ​បានដឹងថា អ្នកស្រី Margaret ពិតជា​មាន​ក្តីសប្បាយ​រីករាយ​យ៉ាងខ្លាំង ដោយបាន​ទទួល​កាដូ​ខួបកំណើត​ពី​គ្រូបង្វឹក​ក្លឹប Arsenal ចាស់វស្សា លោក Arsene Wenger ផ្ទាល់ ដោយមាន​រូបថត ហត្ថលេខា និង លិខិត​អបអរ​ថ្ងៃកំណើត ។

​អ្នកស្រី Margaret ជា​អ្នកគាំទ្រ​ដ៏​ស្ម័គ្រស្មោះ​របស់​ក្លឹប​កាំភ្លើង​ធំ ហើយ​អ្នកស្រី​ធ្លាប់បាន​ចូលរួម​ទស្សនា​ការប្រកួត​ផ្តាច់ព្រ័ត្រ FA Cup ជា​ច្រើនដង​ផងដែរ ។ មិន​ត្រឹមតែ​ជា​អ្នកគាំទ្រ​របស់​ក្លឹប​នេះ​ទេ អ្នកស្រី​ក៏​ជា​អ្នកគាំទ្រ​លោក Arsene Wenger ដែរ ហើយ​គាត់​ក៏មាន​រូបថត​លោក Wenger នៅលើ​ក្បាល​ដំណេក​ដាក់​ក្បែរ​រូបថត​នៃ​សមាជិកគ្រួសារ​គាត់​ទាំងអស់​ដែរ ។ គួរ​បញ្ជាក់ដែរថា អ្នកស្រី Margaret គឺជា​មនុស្ស​ម្នាក់​ចំណោម​មនុស្ស​ប្រមាន ១៤.៥០០ នាក់​ទៀត​ក្នុង​ចក្រភព​អង់គ្លេស​ដែល​អាច​រស់នៅ​ដល់​អាយុ ១០០ ឆ្នាំ ៕ រិទ្ធី (​ប្រភព ៖ BBC)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច