ស៊ឹម សូលិកា ប្រែសម្រស់ស្អាតប្លែក ជាមួយឈុតទាហានស្រី

​ថ្វីត្បិតតែ​មាន​អាយុ​ច្រើន​ប៉ុន្តែ ស៊ឹម សូ​លិ​កា នៅតែ​ព្យាយាម​រក្សា​រូបរាង​របស់ខ្លួន​ឱ្យនៅ​ដូចដើម នាង​មិន​បណ្តោយ​ខ្លួន​ទៅជា​ធាត់​ទ្រលុកទ្រលន់​នោះទេ ជាក់ស្តែង​ក្នុង​ឈុត​នាយទាហាន​ស្រី​បែបនេះ ស៊ឹម សូ​លិ​កា នៅតែ​ស្រស់ស្អាត ចុះ​ចំពោះ​ទស្សនិកជន​វិញ តើ​យល់​យ៉ាងណាដែរ ?

​ធ្លាប់តែ​ឃើញ ស៊ឹម សូ​លិ​កា ក្នុង​ឈុត​រាត្រី​ស្រមោល​ស និង​ ឈុត​ធម្មតា ប៉ុន្តែ​ថ្ងៃនេះ​ស្រាប់តែ ស៊ឹម សូ​លិ​កា បាន​ស្លៀកពាក់​ឈុត​នាយទាហាន​ស្រី​យ៉ាង​ស្រស់ស្អាត និង​ មានទឹកមុខ​ពោរពេញ​ទៅដោយ​ភាពជឿជាក់ ។ មិនដឹងថា តើ ស៊ឹម សូ​លិ​កា ទទួល​តំណែង​អ្វី​នោះទេ បានជា​នាង​ស្លៀកពាក់​ឈុត​បែបនេះ ?

​សម្រាប់​ទស្សនិកជន​ដែល​គាំទ្រ​លើ​រូប ស៊ឹម សូ​លិ​កា បាន​លាន់មាត់​សរសើរ​ថា នាង​ពិតជា​ស្រស់ស្អាត​មែន​ក្នុង​ឈុត​បែបនេះ ។

​អ្នកនាង ស៊ឹម សូ​លិ​កា មិន​ខ្វល់​ពី​អាជីព​សម្តែង​ទៀត​ទេ បច្ចុប្បន្ន​នាង​ខ្វល់​តែ​ការងារ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ បាយ័ន ប៉ុណ្ណោះ ពីព្រោះ​នាង​ជា​បុគ្គលិក​ពេញ​សិទ្ធ ។

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ស៊ឹម សូ​លិ​កា បាន​ចេញទៅ​កម្សាន្ត​នៅសហរដ្ឋអាមេរិក យ៉ាង​សប្បាយរីករាយ ដូច្នេះហើយ​ទើប​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឃើញ​នាង​ស្រស់ស្រាយ​ជាង​មុន ៕ អា​លី​ណា


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច