លេចធ្លាយទាំងខ្ទង់ចំណាយ និង ប្រាក់បច្ច័យរបស់ពិធីបុណ្យសព សាន ស្រីឡៃ

សព​តារាចម្រៀង សាន ស្រី​ឡៃ ត្រូវបាន​បូជា​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែតុលា ម្សិលមិញ ក្រោម​ទិដ្ឋភាព​ដ៏​គួរឱ្យ​សោកសៅ​បំផុត ។ បន្ទាប់ពី​កម្មវិធី​បុណ្យ និង បូជាសព​រួចរាល់ ខណៈនោះ​ខាង​ហង្ស​មាស ​ក៏បាន​គិតគូរ​ទូទាត់​ចំណូល និង ចំណាយ​ក្នុង​កម្មវិធី​បុណ្យ​ទាំងមូល​ផងដែរ ។​

បើតាម​រយៈ​លោក កៅ សីហា អ្នកនិពន្ធ និង ដឹកនាំ​ក្នុង​ហង្ស​មាស​បានឱ្យដឹង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្នុង​កំលុង​ពិធី​បុណ្យសព​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ប្រព្រឹត្តទៅ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​ជាង ៥ ០០០ ដុល្លារ​អាមេរិក ដែល​ខ្ទង់ចំណាយ​នេះ​គឺ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ជា​អ្នកធានារ៉ាប់រង​ចេញ​ទាំងស្រុង ដោយ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​បច្ច័យ​ចូល​បុណ្យសព​របស់​តារាចម្រៀង សាន ស្រី​ឡៃ ឡើយ ។

​លោក កៅ សីហា ក៏បាន​បញ្ជាក់​ថែមទៀត​ថា ចំពោះ​បច្ច័យ​ទទួលបាន​ពី​សប្បុរសជន​ដែល​ចូលរួម​បុណ្យសព​តារាចម្រៀង សាន ស្រី​ឡៃ នោះ​គឺមាន​ចំនួន​ប្រាក់​ដុល្លារ ៣៤៣១ ដុល្លារ​អាមេរិក និង ប្រាក់រៀល​ចំនួន ៥ ៨០០ ០០០ រៀល ដែល​ប្រាក់ចំណូល​ជា​បច្ច័យ​នេះដែរ​ក៏​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​ប្រគល់​ជូនទៅ​គ្រួសារ​សព​ទាំងអស់ ដើម្បី​ទុក​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​ត​ទៅមុខទៀត ។ ទន្ទឹមគ្នានេះ លោក កៅ សីហា ក៏បាន​សុំ​ការយល់​យោគ​ពី​សំណាក់​មហាជន​ផងដែរ ដោយ​សុំ​កុំឱ្យ​មានការ​យល់ច្រឡំ​ចំពោះ​ផលិតកម្ម​ហង្ស​មាស​តទៅទៀត ៕ សាកល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច