ការពិតឈ្មោះក្រុមចម្រៀង Girls’ Generation មានអត្ថន័យអ៊ីចឹងសោះ !

បើ​គិត​មកទល់ពេលនេះ ក្រុម​ចម្រៀង​នារី​កូរ៉េ​ដ៏​ល្បី Girls’ Generation បានបង្ហាញ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ជាង ១០ ឆ្នាំ​មកហើយ ។ រយៈ​ដ៏​យូរ​នៃ​កេ​រ្តិ៍​ឈ្មោះ​របស់​ពួកគេ​នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ​ជាច្រើន​មិន​ថា​ក្នុងប្រទេស ឬ ក្រៅប្រទេស ។

​យ៉ាងណាក្តី គេ​មិនដែល​បានដឹងថា អត្ថន័យ​នៃ​ឈ្មោះ​ក្រុម​របស់​ពួកគេ​មានន័យ​យ៉ាងណាទេ រហូត​កាលពីពេល​ថ្មីៗ​នេះ មាន​អត្ថបទ​មួយ​បានលើកឡើង​ពី​ន័យ​នៅក្នុង​ឈ្មោះ​ក្រុម​របស់​ពួកគេ ដោយមាន​អក្សរ​កូរ៉េ​ចំនួន ៤ ជា​តំណាង ។​
១/ អក្សរ​អាន​ថា «So» វា​តំណាងឱ្យ​ភាព​ជិតដិត​រវាង​សមាជិក​នៅក្នុង​ក្រុម​ទាំងអស់ ។​
២/ អក្សរ​អាន​ថា «Nyeo» តំណាងឱ្យ​ភាពស្រស់ស្អាត​របស់​សមា​ជិ​ក​ក្នុង​ក្រុម ។​
៣/ អក្សរ​អាន​ថា «Shi» វា​តំណាងឱ្យ​ភាពខុសប្លែក​ពី​គេ ។​
៤/ អក្សរ​អាន​ថា «Dae» តំណាងឱ្យ​កេ​រ្តិ៍ឈ្មោះ​របស់ខ្លួន ។​

​ក្រោយពី​មានការ​បកស្រាយ​យ៉ាងនេះ គេ​ជឿថា មូលហេតុ​ដែល​ក្រុម Girls’ Generation មាន​ភាពជោគជ័យ​ដល់​បច្ចុប្បន្ន គឺ​ព្រោះតែ​ពួកគេ​គោរព និង ធ្វើតាម​អត្ថន័យ​នៃ​ឈ្មោះ​ក្រុម​របស់​ពួកគេ ហើយ​ពិតណាស់ពួកគេ​ក៏បាន​ជួយ​ឱ្យ​វិស័យ​ចម្រៀង​កូរ៉េ​មាន​ភាព​លេចធ្លោ​ជា​អន្តរជាតិ ដោយ​ក្រុម​នេះ​មាន​អ្នកគាំទ្រ​ជាច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ៕ រិទ្ធី (​ប្រភព ៖ Koreaboo)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច