ឧបករណ៍ Connect Tag របស់ Samsung អាចតាមដានវត្ថុដែលបាត់

ជាទូទៅ​វា​មាននូវ​បន្តោង​សោរ​ជាច្រើន និង គ្រប់​ម៉ូដ គ្រប់​ម៉ាក ដែលមាន​លក់​នៅលើ​ទីផ្សារ​កន្លងមក ប៉ុន្តែ​វា​នៅតែ​ជា​បញ្ហា​ និង ​ធ្វើឱ្យ​អ្នក​ច្រឡំ ភ្លេច និង ​វង្វេង​បាត់ រក​មិនឃើញ​នូវ​កូនសោរ​ដោយ​ចៃដន្យ​ណាមួយ ។ ​ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន Samsung បានប្រកាស​ណែនាំ​ពី​ឧបករណ៍​បន្តោង​សោរ​វៃឆ្លាត​មួយ​មាន​ឈ្មោះថា Connect Tag ដែល​ធ្វើ​ដំណ​ភ្ជាប់​ទៅកាន់​ទូរស័ព្ទដៃតាមរយៈ​សេវា​ទូរ​ស័​ទ្ធ និង កំណត់​ស្វែងរក​ទីតាំង​មុខងារ GPS ដើម្បី​កំណត់​រក​ឧបករណ៍​ដែល​បាត់បង់ ។​

​ឧបករណ៍​នេះ អាច​ដំណើរការបាន​តាមរយៈ​កម្មវិធី​មួយ​ក្នុង​ទូរស័ព្ទដៃ ធ្វើ​ការតភ្ជាប់​​អ៊ិន​ធឺរ​ណេ​ត​ និង ​រួមបញ្ចូល​គ្នា​នូវ តំណ​ភ្ជាប់ GPS, Cell ID និង ប្រព័ន្ធ​កំណត់​ទីតាំង​តាមរយៈ Wi-Fi បាន ។ ជារួម​គឺ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង ជួយ​ឱ្យ​អ្នក​រកឃើញ​កូនសោរ​រថយន្ត ឬ កូនសោរ​ផ្ទះ​ដែល​បាត់​បាន​ដោយ​ងាយ ។​

​ឧបករណ៍​នេះ​មាន​ទំហំ ៤២ x ៤២ x ១២ មី​លី​ម៉ែត្រ ទម្ងន់ ២៥ ក្រាម​តែប៉ុណ្ណោះ អ្វីដែល​ពិសេស​វា​អាច​ការពារ​ជម្រាប​ទឹកបាន​កម្រិត IP68 មានន័យថា​ វា​អាច​ធន់​នឹង​ទឹកបាន​ក្នុង​ជម្រៅ ១ មែត្រ រយៈពេល ៣០ នាទី ។ ថាមពល​ថ្ម​ទំហំ ៣០០ មី​លី​អំពែរ អាច​ប្រើ​បាន​រយៈពេល​មួយ​សប្តាហ៍ ។ ឧបករណ៍​នេះ​ក៏បាន​ភ្ជាប់​មកជា​មួយ​កង​ចិញ្ចៀន​អាចឱ្យ​អ្នក​ព្យួរវា​នៅ​កន្លែង​ណា​ក៏បាន ។

​ក្រុមហ៊ុន Samsung កំពុង​ដាក់​បង្ហាញ​នូវ​ឧបករណ៍​មួយ​នេះ​ទើបតែ​ក្នុង​សប្តាហ៍​នេះ​ប៉ុណ្ណោះ ហើយ​វា​នឹង​ចាប់ផ្តើម​ចេញលក់​ដំបូង​សម្រាប់តែ​ទីផ្សារ​នៅក្នុង​ប្រទេស​កូរ៉េ​តែប៉ុណ្ណោះ ចំពោះ​តម្លៃ​ក្រុមហ៊ុន​នៅ​មិនទាន់​ប្រកាស​ឱ្យដឹង​នៅឡើយ ៕ សុផល (​ប្រភព​៖ Samsung)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច