ក្រុមហ៊ុន​ផលិត​ឈី​ប​អង្គ​ចងចាំ ធំជាងគេ​លើ​ពិភពលោក​បោះទុន ១៨ ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​ឈី​ប​បន្ថែមទៀត

​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បានប្រកាសថា ខ្លួន​កំពុង​បោះទុន ១៨ ពាន់​លាន​ដុល្លារ សម្រាប់ធ្វើ​ការវិនិយោគ​ថ្មី​នៅក្នុង​ការពង្រីក​ផលិតភាព​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ។  ​អ្នកប្រើប្រាស់​ដែល​ធ្លាប់តែ​ស្គាល់​ម៉ាក សាម​សុង ដ៏​ល្បី​តាមរយៈ​ទូរស័ព្ទដៃ និង ទូរទស្សន៍ តាម​ការពិត ក្រុមហ៊ុន​សាម​សុង ក៏​ជា​ក្រុមហ៊ុន​ធំ​បំផុត​ខាង​ផលិត​បន្ទះ​ឈី​ប​អង្គ​ចងចាំ​មួយ​ដែរ ។ តាមរយៈ​ទិន្នន័យ​ចងក្រង​ដោយ Bloomberg គ្រឿង​បង្គុំ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​បង្កើន​ប្រាក់ចំណូល​ជាង​ពាក់ កណ្តាល​សម្រាប់​ក្រុមហ៊ុន​នៅក្នុង​ឆ្នាំ ២០១៦ ។ ដូច្នេះ​ការវិនិយោគ​ចុង​ក្រោយនេះ​មានន័យថា ប្រាក់ចំណូល​ទាំងនោះ​នឹង​ត្រូវបាន​ពង្រីក​បន្ថែម​ទៀត ។

​តាមរយៈ​ការប្រកាស​របស់​ក្រុមហ៊ុន​មួយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​សាម​សុង បានប្រកាស​ការវិនិយោគ​រោងចក្រ Pyeongtaek ថ្មី​នៅត្រឹម​ឆ្នាំ ២០២១ ដែល​ប្រមាណ​ជា ១៣.៥ ពាន់​លាន​ដុល្លារ នៃ​ការចំណាយ ហើយ​គ្រោង​នឹង​តម្លើង​រហូតដល់ ២៦ ពាន់​លាន​ដុល្លារ ។ ​ការប្រកាស​វិនិយោគ​របស់​ក្រុមហ៊ុន​សាម​សុង ត្រូវបាន​ធ្វើឡើង​ស្របពេល​ការចាប់ផ្តើម​ផលិត​ទ្រង់ ទ្រាយ​ធំ​នៃ​បន្ទះ​ឈី​ប នៅក្នុង​រោងចក្រ Pyeongtaek ។ ការ​ឈានមុខ​នៅក្នុង​វិស័យ​រថយន្ត ជាមួយ​ការបង្កើត គំនិត​ថ្មីៗ​ក្នុងសម័យ​អ៊ី​ន​ធឺរ​ណេ​ត ត្រូវបាន​រំពឹងទុក​សម្រាប់​តម្រូវ​ការ​នៃ​គ្រឿង​បង្គុំ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច នៅ​ឆ្នាំ​ខាងមុខ ។

​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​សាម​សុង ក៏មាន​គម្រោង​ក្នុងការ​បង្កើត​រោងចក្រ​ទី​ពីរ​នៅក្នុង​ខេត្ត​ស៊ី​អាន ប្រទេស​ចិន ដែល​ទីតាំង​នោះ​កំពុង​ត្រូវបាន​ស្ថិតក្នុង​ការពិចារណា​នៅឡើយ ។ រោងចក្រ​ទីមួយ​របស់ សាម​សុង ក្នុង​ខេត្ត​ស៊ី​អាន​ត្រូវបាន​សាសង់​តាំងពី​ឆ្នាំ ២០១៤ មក ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង ប្រតិបត្តិការ​ការងារ​យ៉ាង​ពេញទំហឹង ។ ​ជាមួយនឹង​វិនិយោគ​ថ្មី​នេះ សាម​សុង មានបំណង​ពង្រឹង​បណ្តាញ​រោងចក្រ​សកលលោក ក៏ដូចជា អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងមូល​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច