Diana Flipo គ្រងតំណែងតួឯកលើកដំបូងក្នុងរឿង «វណ្ណៈស្នេហ៍» ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន (មានវីដេអូ)

​តារា​សម្តែង​ស្រី​កូនកាត់​ថៃ​-​បារាំង កញ្ញា Diana Flipo បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០១៤ នឹង​ធ្លាប់បាន​សម្តែង​រឿង​ភាគ​ថៃ​ជាច្រើន​ឲ្យ​ប៉ុស្តិ៍​លេខ ៣ នៃ​ប្រទេស​ថៃ ។ នា​ឆ្នាំ ២០១៦ កញ្ញា​ក្តោប​បាន​តំណែង​ជា​តួឯក​ស្រី​លើកដំបូង​ក្នុង​រឿង «​វណ្ណៈ​ស្នេហ៍​» ឬ Leurd Ruk Toranong ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​តារា​ប្រុស​ដ៏​ល្បី គឺ Pope ហើយក៏​នឹងត្រូវ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន ។

​រឿង «​វណ្ណៈ​ស្នេហ៍​» គឺជា​ខ្សែភាពយន្ត​បង្ហាញ​ពី​ការ​ផិតក្បត់ ល្បិចកល របស់​នាង PutGrong (Tanya) ដែលមាន​បំណង​ចង់​រៀបការ​ជាមួយ​ប្តី​អ្នកមាន ដោយបាន​បោះបង់​ប្តី និង កូន​របស់ខ្លួន​ចោលរ​ត់ទៅ​រស់នៅ​ជាមួយ Suea Gat ដែល​នាង​គិតថា ជា​បុរស​អ្នកមាន​ម្នាក់ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ តាមពិតទៅ Suea Gat គ្រាន់តែ​ជា​ចោរ​ម្នាក់​តែប៉ុណ្ណោះ ។​

​នាង​ក៏បាន​រក​លេស​ដើម្បីឱ្យ​ប៉ូលិស​ចាប់ Suea Gat ខណៈដែល​នាង​កំពុង​តែមាន​ផ្ទៃពោះ គឺ​នាង Gratin (Diana) ប៉ុន្តែ​នាង​មិនដែល​ចង់បាន​កូន​នេះឡើយ ។ Gratin ត្រូវបាន​មើលថែ​ដោយ​បងស្រី​របស់ Suea Gat ចំណែកឯ PutGrong បាន​ព្យាយាម​រក​ប្តី​ដែលជា​អ្នកមាន ។ ទីបំផុត នាង​ក៏បាន​ជួប​ជាមួយ​បុរស​ពោះម៉ាយ​អ្នកមាន​ម្នាក់ គឺ​លោក Prasan ហើយក៏​រៀបការ​ជាមួយគ្នា ថែមទាំង​បាន​យក​កូនស្រី​ទីមួយ​របស់ខ្លួន​ជាមួយ​ប្តី​មុន​មក​រស់នៅ​លើផ្ទះ​ទៀតផង ។

​ប៉ុន្តែ​ទោះបីជា​បាន​រៀបការ​ពេញ​សិទ្ធ​ហើយ​ក្តី ក៏​កូនប្រុស​របស់ Prasan គឺ Ram (Pope) មិន​ទទួលស្គាល់ថា​ពួកគេ​ជា​សមាជិកគ្រួសារ​ឡើយ ។ តើ​រឿងរ៉ាវ​បន្ទាប់​នឹងមាន​ភាពចម្រូងចម្រាស​អ្វីខ្លះ កើតឡើង​នៅក្នុង​គ្រួសារ​មួយ​នេះ​? តើ​ចុងក្រោយ​ពួកគេ​នឹងត្រូវ​ដោះស្រាយ​បែបណា​? ​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​វណ្ណៈ​ស្នេហ៍​» នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន ចាប់ពី​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តទៅ វេលា​ម៉ោង ៦ ដល់​ម៉ោង ៧ យប់ រៀងរាល់ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សុក្រ បន្ទាប់ពី​រឿង «​នារី​ក្នុង​ភ្លើង​គំនុំ » ៕

​ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

​តាមដាន​ព័ត៌មាន​ពី​រឿង​ភាគ ភី​អិន​អិន សូម​ចូលទៅ​កាន់​៖ www.facebook.com/PNNDramaFanClub

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច