ថ្នាំអង់ទីប៊ីយ៉ូទិច ប្រើមិនត្រឹមត្រូវ អាចងាយឱ្យមានជំងឺរាករូសលើសដើម

​មាន​ប្រហែល ១ នាក់​ក្នុងចំណោម ៥ នាក់​ដែល​ប្រើ​ថ្នាំ Antibiotics (​អង់​ទី​ប៊ី​យោ​ទិច​) ពេល​មាន​ជំងឺរាក​។ ជារឿយៗ​រាក​នឹង​បាត់​វិញ​ទាំងស្រុង ពីរ បី ថ្ងៃ​បន្ទាប់ពី​ប្រើ Antibiotics ត្រូវបាន​បញ្ចប់ ។ ប៉ុន្តែ​បើ​ប្រើ Antibiotics ផង និង ថ្នាំ Probiotic (​ប្រូ​បាយ​អូ​ទិច​) ជាមួយគ្នា​វា​នឹង​ឆាប់​ជា​ក្នុង​រយៈពេល​ខ្លី ។ ជាក់ស្តែង​បើសិនជា​ក្មេងៗ ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ នៅពេលដែល​ញ៉ាំ​ថ្នាំ Antibiotics លើស​កម្រិត នោះ​វា​នឹង​ចូលទៅ​សម្លាប់ Flor ដែលមាន​ប្រយោជន៍​នៅក្នុង​ក្រពះ ពោះវៀន ធ្វើ​ឲ្យ​ក្មេង​ងាយ​នឹង​កើត​ជំងឺរាក ។​

ជាង​ពាក់កណ្ដាល​នៃ​អ្នក​ដែលមាន​ជំងឺរាក​ពី​ការប្រើ​ថ្នាំ អង់​ទី​ប៊ី​យោ​ទិច មាន​ករណី​ស្រាល​ដែល​អាច​នឹង​លេចចេញ​ដោយ​គ្មាន​ការព្យាបាល ។ អ្នក​ដែល​ប្រើ​ថ្នាំ Antibiotics (​អង់​ទី​ប៊ី​យោ​ទិច​) រួមមាន​អ្នក​ដែល​ទើបនឹង​សម្រាក​ពេទ្យ និង ទទួល​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច (IV) ប្រហែលជា​អាច​កើត​ជំងឺ​រាករូស​ដែល​បណ្ដាលមកពី​បាក់តេរី Clostridium difficile ។​
​ប្រសិនបើ​ជំងឺរាក​មាន​ការវិវឌ្ឍ​ន៍​ខណៈពេលដែល​ប្រើ​ថ្នាំ Antibiotics (​អង់​ទី​ប៊ី​យោ​ទិច​) សូម​ទាក់ទង​វេជ្ជបណ្ឌិត ដើម្បី​កំណត់ថា​តើ​គួរ​បន្ត​ញ៉ាំ​ថ្នាំ​ដ​ដែរ ឬ​ប្រើ​ថ្នាំ​ដទៃទៀត​ជំនួស​? សូមកុំ​បញ្ឈប់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ភ្លាមៗ អ្នក​គួរតែ​ជ្រើសរើស​ប្រភេទ Probiotics ជួយ​ការពារ​ផង និង ព្យាបាល​ផង ជាពិសេស​ការពារ​កុំ​ឲ្យ​រាក ដែល​វា​មាននៅ​ក្នុង​ថ្នាំ​ដែល​សម្បូរ​ទៅដោយ​ប្រសិទ្ធ​ភាពល្អ​មានដូចជា Saccharomyces boulardii CNCM I-745, Lactobacillus rhamnosus GG, Lactobacillus Rhamnosus LB, Lactobacillus Paracasei strain ។

ប្រភេទ Probiotics ទាំងនេះ​មាន​អត្ថប្រយោជន៍​ខ្លាំង​ជាពិសេស​ការពារ​កុំ​ឲ្យ​រាករូស និង ជួយ​ដល់​រាងកាយ​អ្នកជា​ច្រើន​ដូចខាងក្រោម​៖

– បាក់តេរី​ធម្មជាតិ​ដែល​ជួយ​ការពារ និង ព្យាបាល​ជំងឺរាក​

– វា​ត្រូវបាន​ប្រើ​ដើម្បី​ការពារ​ការលូតលាស់រ​បស់​បាក់តេរី​មិនល្អ (​បាក់តេរី​បង្ក​ជំងឺ​) នៅក្នុង​ក្រពះ​ពោះវៀន ។

– វា​ត្រូវបាន​ប្រើ​ថ្នាំ​ដែល​ជួយ​ក្នុងការ​ព្យាបាល ឬ​ការពារ​បញ្ហា​រាក​ដោយសារ Rotavirus ចំពោះ​ទារក និង​ក្មេង​ហើយក៏​ព្យាបាល​ក្មេង​រាក​ដោយសារ​ការប្រើ Antibiotics (​អង់​ទី​ប៊ី​យោ​ទិច​)

– វ័យ​ជំទង់ Saccharomyces boulardii CNCM I-745 មាន​ប្រសិទ្ធភាព​ការពារ​រាគ​ខណៈពេល​ព្យាបាល​ដោយ​ថ្នាំ Antibiotics (​អង់​ទី​ប៊ី​យោ​ទិច​) នៅ​មន្ទីរពេទ្យ ឬ​រាក​ក្នុងពេល​ធ្វើដំណើរ​កម្សាន្ត (“traveler’s diarrhea”)

– Saccharomyces boulardii CNCM I-745 ការពារ​ការ​លាប់​ជំងឺ​បង្កដោយ C.difficile disease ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​រោគសញ្ញា​រលាក​ពោះវៀនធំ និង អ្នកជំងឺ​មាន​សុខភាព​ល្អប្រសើរ បន្ថយ​កម្រិត​រោគសញ្ញា បន្ទាប់ពី​ព្យាបាល​បាន​៣០​ថ្ងៃ​

– លក្ខខណ្ឌ​ខ្លះទៀត​វា​ក៏មាន​ប្រសិទ្ធភាព​រួមបញ្ចូល​ទាំង បញ្ហា​ពោះវៀនធំ រលាក​ពោះវៀនធំ ឬ​ការបង្ក​រោគ​នៅ​ទ្វារមាស​ដោយសារ​បាក់តេរី ។​

– វា​ក៏​បន្ថយ​ផងដែរ​នូវ​ហានិភ័យ​នៃ​ការបង្ក​រោគ​នៅ​សួត​ចំពោះ​ក្មេង​

– ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​គុណភាព​ជីវិត​ក្រោយពី​ការព្យាបាល​រយៈពេល ៤ អាទិត្យ​

– ភាគច្រើន​វា​ត្រូវមាន​ទម្រង់​ជា​អាហារ​បំប៉ន​ធម្មជាតិ​នៅលើ​ទីផ្សារ ៕

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច