ប៉ូលិស នៅទីក្រុងឌូបៃ នឹងប្រើម៉ូតូដ្រូនដើម្បីបំពេញការងារ

ប៉ូលិស​នៅ​ក្រុង​ឌូ​បៃ​ កំពុង​រៀបចំ​ផែនការ​បំពាក់​ម៉ូតូ​ហោះ​ដ្រូ​ន​ទាំង​ប្រភេទ​គ្មាន​មនុស្ស​បើក​ផង និង ប្រភេទ​មាន​មនុស្ស​បើក​ផង ដើម្បី​បំពេញភារកិច្ច​ការងារ​ប៉ូលិស​នៅក្នុង​ប្រទេស​ដ៏​ទំនើប​ដំបូង​មួយ​នេះ​ក្នុង​ពិភពលោក ។

​អាណាចក្រ​នៃ​ប្រទេស​កាន់សាសនា​អ៊ីស្លាម​នៃ​ទីក្រុង​ឌូ​បៃ មួយ​នេះ​កំពុង​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ដើម្បី​ក្លាយជា​ទីក្រុង​មួយ​បំពាក់​បច្ចេកវិជ្ជា​ទំនើបៗ​ជាងគេ​បំផុត​លើ​លោក ។

​ម៉ូតូ​ដ្រូ​ន​មួយ​នេះ​ទើបនឹង​ប្រកាស​នៅក្នុង​ពិព័រណ៍ GITEX ដែលជា​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​កាលពីពេល​ថ្មីៗ​នេះ ។ ម៉ូតូ​នេះ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​អាច​ហោះហើរ​បាន​ក្នុង​ល្បឿន ៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​កម្ពស់ ៥ ម៉ែត្រ និង ​អាច​បើកបរ​ដោយ​គ្មាន​មនុស្ស​ក៏បាន ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ វា​អាច​បើក​បាន​រយៈពេល​ពី ២០ ទៅ ២៥ ​នាទី ក្រោយពេល​សាក​ថាមពល​ពេញ​មួយដង​រយៈពេល ៣ ម៉ោង ។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ប្រទេស​ភាគច្រើន វា​ជា​រឿង​មួយ​ខុសច្បាប់​ក្នុងការ​បង្ហោះ​ដ្រូ​ន​ក្នុង​ទម្ងន់​ត្រឹម ២ គីឡូ ជាពិសេស ដ្រូ​ន DJI Mavic ដែល​កំពុង​ពេញនិយម​ក៏ដោយ ពីព្រោះថា បើ​វា​ធ្លាក់​ដោយ​ចៃដន្យ​ណាមួយស្លា​បក​ង្លា​រ​រប​ស់វា បើ​ធ្លាក់ចំ​មនុស្ស​នោះវា​អាចធ្វើ​ឱ្យស្លាប់​បាន ។

​ប៉ុន្តែ​គំនិត​នៃ​ការ​បង្ហោះ​ដ្រូ​ន​នៅ​ទឹកដី​ប្រទេស​អារ៉ាប់ ​គឺ​ត្រូវបាន​អនុញ្ញាតិ បើ​សមស្រប​ទៅតាម​លក្ខខណ្ឌណាមួយ​ដែល​រដ្ឋាភិបាល​បានកំណត់ គឺអាច​ប្រើ​បាន​ចំពោះ​យន្តហោះ​ដ្រូ​ន​ដែលមាន​ទម្ងន់​រហូតដល់​ទៅ ៣០០ គីឡូក្រាម​ក៏បាន ដូច្នេះ​វា​ពិតជា​ពិសេស​ដែល​ប៉ូលីស​នៅក្នុង​ទីក្រុង​ឌូ​បៃ ​ត្រូវបាន​អនុញ្ញាតិ​ឱ្យប្រើ​ម៉ូតូ​ដ្រូ​ន​ហោះ​នេះ​បាន ៕ សុផល (​ប្រភព​៖ Newsatlas.com)

​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច