ក្រុមហ៊ុនឆ្នោតមហាលាភ ប្រកាសពីប្រូមូសិនថ្មី បើកដំណើរការកម្មវិធី «លេខលាភ»

​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ អ្នកសារព័ត៌មាន និង ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​បាន​ចូលរួម​ជា​កិត្តិ​យស​ក្នុង​កម្មវិធី​សន្និសីទកាសែត​ស្តីពី ប្រូ​មូ​សិន​ថ្មី​នៃ​ក្រុមហ៊ុន​មហាលាភ​ឡូតូ គឺ​ការបើក​ដំណើរការ​កម្មវិធី «​លេខ​លាភ​» ចាប់ពីពេលនេះ​តទៅ នៅ​សណ្ឋាគារ Cambodiana ។​

​នៅក្នុង​ពិធី​សន្និសីទកាសែត​នេះ​លោក ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ​បាន​មានប្រសាសន៍ថា ឆ្នោត​មហាលាភ​ឡូតូ ទើប​ចាប់ផ្តើម​ដំណើរការ​ថ្មី​នៅ​កម្ពុជា ហើយ​ឆ្នោត​របស់​យើង​ទទួល​បានការ វិនិយោគ និង គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ។ យើង​ផ្តោត​សំខាន់​លើ​តម្លាភាព ទំនុកចិត្ត និង ផ្តល់ជូន ប្រជាជន​កម្ពុជា​គ្រប់រូប​ឱ្យទទួល​បាន​ឱកាស​ស្មើៗ​គ្នា​ក្នុងការ​ឈ្នះ និង អាច​ផ្លាស់ប្តូរ​កម្រិតជីវភាព​របស់ពួកគាត់ ។​

​ដោយមាន​ការគាំទ្រ និង ជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា បានធ្វើឱ្យ​ក្រុមហ៊ុន​មហាលាភ​ឡូតូ យើងខ្ញុំ​វិ​វត្ត​ខ្លូន​យ៉ាង​ឆាប់រហ័ស ។ ជាមួយគ្នានេះ​ផងដែរ​ដើម្បី​ជាការ​ថ្លែងអំណរគុណ និង ដើម្បី​ផ្តល់ នៅ​សំណាង​ជូន​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​មហាលាភ​ឡូតូ បាន​បង្កើត​កម្មវិធី​ដ៏​ពិសេស​ពេញ​រយៈពេល ៣ ខែ​ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​រួមមាន​៖

-​ជាវ​ឆ្នោត​ចំនួន ៤០០០៛ ទទួលបាន​លេខ​លាភ​ចំនួន ១ លេខ​
-​ជាវ​ឆ្នោត​ចំនួន ៨០០០៛ ទទួលបាន​លេខ​លាភ​ចំនួន ២ លេខ​
-​ជាវ​ឆ្នោត​ចំនួន ១២០០០៛ ទទួលបាន​លេខ​លាភ​ចំនួន ៣ លេខ​
-​លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ផ្ទួនៗ​៖

*​រង្វាន់ Jackpot សរុប​ចំនួន ៦២៨ លាន​រៀល ស្មើនឹង (១៥៧.០០០ ដុល្លារ​)
*​ឈ្នះ​រង្វាន់​លេខ​លាភ​រៀងរាល់ថ្ងៃ សរុប​ចំនួន ៤ លាន​រៀល ស្មើនឹង (១.០០០ ដុល្លារ​)
*​កាន់តែ​ពិសេស​នោះ គឺ​ភ្នាក់ងារ​លក់​ក៏​នឹង​ទទួលបាន​រង្វាន់​ចំនួន ២០ ម៉ឺន​រៀល ស្មើនឹង (៥០ ដុល្លារ​) នៅពេល​អតិថិជន​ឈ្នះ​រង្វាន់ ។​

​មហាលាភ នឹង​ចាប់ផ្តើម​ជាមួយ​រង្វាន់​ធំ Jackpot ៦២៨ លាន​រៀល ឬ ១៥៧.០០០ ដុល្លារ រៀងរាល់ថ្ងៃ បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ ។ យើង​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់ឆ្នោត​លេខ​លាភ ដើម្បី​ស្វែងរក​អ្នកមាន សំណាង ។ ហើយ​លទ្ធផល​នឹងត្រូវ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចាប់ពី ម៉ោង ៤:៤៥ នាទី​ល្ងាច ។ ដូច្នេះ​ទស្សនិកជន​នៅ​ទូទាំងប្រទេស​អាចធ្វើ​ជា​សាក្សី និង គណកម្មាធិការ ដើម្បី​ធ្វើជា​សក្ខីភាព​ក្នុងការ​ចាប់ឆ្នោត​របស់​យើង ។​

​នេះ​គឺជា​ឆ្នោត​ល្អ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ។ លោក ផូង វ៉ាន់​ហាច បន្តទៀតថា យើងខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹង​សប្បាយរីករាយ​ជាមួយ​ឆ្នោត​មហាលាភ​នេះ​ជាង​ឆ្នោត​ដទៃទៀត​ដែល​គ្មាន​គុណ​ភា​
​ព គ្មាន​តម្លាភាព និង គ្មាន​ជំនួយ​ដល់​សង្គម ។​

​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.mohaleaplotto.com.kh ឬ ហៅ​ទៅកាន់​ការិយាល័យ​៖ 095 999 636 ៕


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច