ភ្ញាក់ផ្អើលពេលឃើញស្លឹកដូងដូចរូបនាគនៅខេត្តកំពង់ឆ្នាំង (មានវីដេអូ)

ថ្មីៗនេះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដែលមានឈ្មោះ Vason បានធ្វើការបង្ហោះរូបភាព បង្ហាញពីសកម្មភាពអ្នកស្រុកក្នុងភូមិ អូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមានជំនឿទៅលើ នាគផុសចេញពីដើមដូង និង មានការចូលរូបដោយទាមទារឱ្យគេលេងភ្លេងពិណពាទ្យថ្វាយផង ។

ក្នុងឃ្លីបវីដេអូរយៈពេល ៥ នាទី ១៨ វិនាទីបានបង្ហាញសកម្មភាពនារីម្នាក់ត្រូវបានវិញ្ញាណទេព្តាភុជង្គ នាគចូលសណ្ឋិតនិងទាមទារឱ្យគេលេងភ្លេងពិណពាទ្យថ្វាយបើមិនដូច្នោះទេគេនឹងយករូបនោះទៅ ហើយ ។

មានអ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញទស្សនៈរបស់គេរៀងខ្លួនដោយខ្លះក៏ជឿហើយខ្លះក៏មិនជឿដោយគេចាត់ទុកថានោះជាការបោកប្រាស … ។

ចង់ដឹងថាសកម្មភាពនោះយ៉ាងណា ? សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច