យកលេសកោសខ្យល់ រំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច

កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​រូបនេះ មានឈ្មោះ ជី ប៉ាវ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ ក ភេទ​ស្រី អាយុ ១២ ឆ្នាំ មុខរបរ​សិស្ស​រស់នៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ការចាប់ខ្លួន​នេះ​គឺធ្វើឡើងតាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល ។ ​ ​ក្មេងស្រី​រងគ្រោះបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ ជនសង្ស័យ​បាន​ហៅ​នាង​មក​កោសខ្យល់​ឱ្យ​ខ្លួន​ នៅពេល​កោសខ្យល់​រួច​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច ។

ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​ ក៏​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ដើម្បី​យកមកសួរនាំ និង កសាង​សំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ៕ សុថា​ត់​

 

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច