«វីរៈបុរសកម្ពុជា​​» ចាន់ វឌ្ឍនាកា នឹង​បង្ហាញ​ខ្លួនលើកដំបូងក្នុង​ការ​ប្រកួត​​លីគ​​ទី៣ របស់ជប៉ុន

យោងតាមទំព័រហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ Fujieda MYFC បានឲ្យដឹងថា កំពូលកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា​ នឹងមានវត្តមានលើកដំបូងក្នុងការប្រកួតទល់នឹងក្រុម SC Sagamihara នៅកីឡាដ្ឋាន Ekopa នាថ្ងៃទីទី២២ ខែតុលា សប្តាហ៍នេះ វេលាម៉ោង ១១ ព្រឹក។

ការប្រកួតនេះត្រូវបានឲ្យឈ្មោះថា «Cambodia match day» ដែលមានវត្តមានដំបូងរបស់កំពូលកីឡាករ «Cambodia’s Messi» ឬ «Cambodia’s hero» នៅលីកទី៣ របស់ប្រទេសជប៉ុន (J3-League) នេះបើយោងតាមប្រភពដដែលខាងលើ។

គួរបញ្ជាក់ផងដែរថា ២៦ ប្រកួតកន្លងមកនេះ ក្រុម Fujieda ទទួលបាន ៣៧ ពិន្ទុ ឈរនៅលំដាប់លេខ ៩ ចំណែកឯក្រុម SC Sagamihara ឋិតនៅចំណាក់ថ្នាក់លេខ ១២ មានតែ ២៩ ពិន្ទុតែប៉ុណ្ណោះ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច