រន្ធត់ណាស់ ៖ មនុស្ស ៤ នាក់ ឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើងកាលពីយប់មិញ

​ ​គួរឱ្យ​រន្ធត់​ណាស់​មនុស្ស ​៤ នាក់​ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង ​ដែល​បាន​ឆេះ​ផ្ទះមួយ​កន្លែង​ទាំងកណ្តាល​អា​ធ្រាត្រ​ ដែលផ្ទះនោះ ជា​ហាង​លក់​កុំព្យូទ័រ​មួយឈ្មោះ អេស ធី ស៊ី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នាយ​ប់ថ្ងៃទី ​១៦ ខែតុលា ឆ្នាំ​ ២០១៧ ។

សមត្ថកិច្ច​បានធ្វើការ​ស​ន្និដ្ឋា​នថា អគ្គីភ័យ​នេះ អាច​ផ្ដើមចេញពី​ការ​ទុស្សេ​ខ្សែភ្លើង តែយ៉ាងណា​ រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​អាច​វាយតម្លៃ​ ពី​មហន្តរាយ​ ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ នៅឡើយ​ទេ ។ ជនរងគ្រោះទាំង៤នាក់ រួមមាន ទី១ ឈ្មោះ អ៊ុក សារៀង អាយុ ២៧ ឆ្នាំ ស្រុកកំណើតនៅឃុំដារ ខេត្តក្រចេះ ទី២ ឈ្មោះ សន ទិត អាយុ ៣០ ឆ្នាំ ស្រុកកំណើតក្រុងសួង ខេត្តត្បូងឃ្មុំ ទី៣ ឈ្មោះ គា ចន្ថា អាយុ ២៣ ឆ្នាំ ស្រុកកំណើតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ និង ទី៤​ គឺជាក្មេងកំព្រាអត់មានបងប្អូននោះឡើយ ។

​ ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ ចាប់តាំងពី​ម៉ោងជាង ១១ យប់ថ្ងៃទី ១៦  រហូតដល់​ម៉ោងជាង ១ ​ឆ្លងចូល ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ ទើប​ពន្លត់​បានទាំងស្រុង ហើយសមត្ថកិច្ចបាន​ជួយ​អន្តរាគមន៍​យកសាកសព​ចេញពី​ខាងក្នុង​ផ្ទះផងដែរ​ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច