ទិដ្ឋភាពដ៏កម្សត់របស់កូនប្រុសទាំង ២ រូប និង ម្តាយពិការរបស់ សាន ស្រីឡៃ ក្នុងពិធីបុណ្យសព

តារាចម្រៀង សាន ស្រី​ឡៃ ត្រូវបាន​ខ្មាន់កាំភ្លើង​ដែល​គេ​អះអាង​ជា​អតីត​ស្វាមី​ឈ្មោះ ជ័យ រិ​ន បាញ់សម្លាប់​កាលពី​ម្សិលមិញ បន្ទាប់មក​ជនដៃដល់​ក៏បាន​បញ្ចប់ជីវិត​ខ្លួន​តាម​ក្រោយ​នៅ​ខណៈនោះ​ដែរ ដែល​ករណី​បាញ់សម្លាប់​នេះ ត្រូវគេ​បានដឹងថា​ទំនង​មកពី​រឿង​ប្រចណ្ឌ ។​

​ចំពោះ​ការស្លាប់​របស់​តារាចម្រៀង សាន ស្រី​ឡៃ នេះ​បានធ្វើឱ្យ​មហាជន និង ប្រិយមិត្ត​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពិសេស​នោះបាន​ធ្វើឱ្យ​អ្នក​ក្នុង​ចង្កោម​អ្នកសិល្បៈ និង មិត្ត​រួម​អាជីព​ជាច្រើន​ក្តុកក្តួល​រំជួលចិត្ត សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់​បង់ជីវិត​តារាចម្រៀង សាន ស្រី​ឡៃ ។ អ្វីដែល​ធ្វើឱ្យ​ពួកគេ​កាន់តែ​ក្តុកក្តួល​អួលណែន​ខ្លាំង​នោះ ជីវិត​កូនប្រុស​តូចៗ ២ រូប ​ដែលមាន​អាយុ​មិនទាន់​គ្រប់ ១០ ឆ្នាំ រួម​នឹង​ម្តាយ​កម្សត់​ពិការ​ម្នាក់ទៀត​របស់​នាង ដែល​ចាប់ពីពេលនេះ​តទៅ​ពួកគេ​រស់នៅ​ដោយ​គ្មាន​ទីពឹង​ទៀតឡើយ ។​

​បើ​ងាក​ទៅ​មើល​ទិដ្ឋភាព​កាលពី​ល្ងាចម្សិលមិញ ខណៈ​គេ​ដឹក​សព​តារាចម្រៀង សាន ស្រី​ឡៃ ទៅធ្វើ​បុណ្យ​តាម​បវេណី​នៅក្នុង​បរិវេណ​វត្ត​សែន​សុខ គេ​បានឃើញ​ទិដ្ឋភាព​គួរឱ្យ​ស្រណោះស្រណោក​ជាច្រើន​បានកើត​ឡើង ដោយ​ក្រុមគ្រួសារ​បាន​យំ​ស្តាយ​តារាចម្រៀង​រូបនេះ​ជាខ្លាំង ក្នុងនោះ​ម្តាយ​កម្សត់​របស់​នាង​បានបង្ហាញ​ពី​អារម្មណ៍​តក់ស្លុត និង សោកស្តាយ​យ៉ាងខ្លាំង​ខណៈ​ខ្លួន​បាន​បាត់បង​កូនស្រី​ជាទី​ស្រឡាញ់ ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​កូនប្រុស​តូចៗ​របស់​នាង ២ នាក់ ដែល​កូន​បង​ទើបតែ​មាន​អាយុ ៨ ឆ្នាំ និង កូន​ប្អូន​ទើបតែ​មាន​អាយុ ៦ ឆ្នាំ​នោះ បាន​អង្គុយ​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​នៅ​ចុងជើង​ម្តាយ​ខ្លួន ។​

​បើតាម​អ្នកនាង ពេជ្រ សោភា ដែលជា​គ្រូបង្វឹក​របស់​នាង​ក្នុង​កម្មវិធី The Voice Cambodia កន្លងមក​នោះបាន​ឱ្យដឹងពី​ស្ថា​ភាព​ខ្លះៗ​របស់ សាន ស្រី​ឡៃ ទាំង​អារម្មណ៍​អួលដើមក និង ក្តុកក្តួល​ពេក​ក្រៃ​ថា តារាចម្រៀង សាន ស្រី​ឡៃ គឺមាន​ជីវិត​កម្សត់ ហើយ​ម្យ៉ាង​នាង​គឺជា​មេ​គ្រួសារ​ដែល​ត្រូវ​រ៉ាប់រង​លើ​គ្រួសារ​ទាំងមូល ហើយ​នៅពេល សាន ស្រី​ឡៃ ជួប​រឿង​ហេតុនេះ គឺ​គ្រួសារ​ទាំងមូល​នឹង​អស់​ទី​ពំនាក់ រួមទាំង​កូនតូចៗ​របស់​នាង​ផងដែរ ៕ សាកល​






ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច