កាមេរ៉ា Zenmuse X7 របស់ DJI ពិតជាអស្ចារ្យ!

DJI បានបង្ហាញ​ជា​ផ្លូវការ​នូវ​កាមេរ៉ា Zenmuse X7 ថ្មី​របស់ខ្លួន​សម្រាប់​បំពាក់​លើ​យន្តហោះ​ដ្រូ​ន ។ កាមេរ៉ា​ឌីជីថល​ទំនើប​ដំបូង​បំផុត​នេះ​មិន​ធ្លាប់មាន​ទេ​ពីមុនមកនោះទេ ។ វា​ជា​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត​រចនា​ឡើង​ដើម្បី​ប្រើ​ជាមួយ​ដ្រូ​ន Inspire 2 របស់ DJI ។​

Zenmuse X7 គឺជា​កាមេរ៉ា​លំដាប់​ខ្ពស់​ដែលមាន​តម្លៃ​ថ្លៃ ។ អ្នក​អាច​ប្រើ​ថត​វីដេអូ​បាន​ក្នុង​ទំហំ 6K CinemaDNG RAW, 5.2K Apple ProRes 30fps និង 3.9K CinemaDNG RAW ឬ 2.7K ProRes ក្នុង​កម្រិត 59.94fps ។

​ក្រុមហ៊ុន​ក៏បាន​ផ្តល់ជូន​នូវ​ជម្រើស​កែវ​ឡេ​ន​ដែលមាន​ទំហំ​ចាប់ពី 16mm ដល់ 50mm ផងដែរ ដែលមាន​ជម្រៅ​អតិបរមា f / 2.8 ។ កែវ​ឡេ​ន​ទាំងអស់​ត្រូវបាន​ផលិត​ដោយសារ​ធាតុ​សរសៃ​កា​បោ​ន មាន​ទម្ងន់​ស្រាល​ហើយ​ធន់ ។​

​ដើម្បី​ធានាបាន​នូវ​ភាពត្រឹមត្រូវ​នៃ​កម្រិត​ពណ៌ ក្រុមហ៊ុន DJI ក៏បានបំពាក់​នូវ​ប្រព័ន្ធ DJI Cinematic System ដើម្បី​អាច​ប្រើ​កាមេរ៉ា​នេះ​សម្រាប់​ថតរូប​ផ្សព្វផ្សាយ ខ្សែភាពយន្ត និង កម្មវិធី​ទូរទស្សន៍​ផ្សេងៗ​បាន ។ ជាទូទៅ​នៅពេល​ប្រើ​ជាមួយ​កាមេរ៉ា​ទំហំ ១៦ មី​លី​ម៉ែត្រ X7 ជាមួយ gimbal មាន​ទំងន់ ៦៣១ ក្រាម ។​

​កាមេរ៉ា Zenmuse X7 អា​ចរក​ទិញ​បាន​ក្នុងតម្លៃ ២៦៩៩ ដុល្លារ ។ កែវ​ឡេ​ន​ទំហំ ​16mm, 24mm និង 35mm តម្លៃ $ ១២៩៩ ដុល្លារ ​និង ​កែវ​ឡេ​ន 50mm មានតម្លៃ ១១៩៩ ដុល្លារ ។ សម្រាប់​អ្នក​ចង់បាន​មួយកញ្ចប់​ទាំងមូល អ្នក​ត្រូវ​ចំណាយ​ប្រមាណ​ជា ៤២៩៩ ដុល្លារ ដែល​នឹង​ចេញលក់​នៅ​ដើមខែ​ក្រោយ ៕ សុផល (​ប្រភព​៖ SLASHGEAR)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច